ឯកឧត្តមវិល្លាម ថា បើប្រទេសវៀតណាម ភ័យខ្លាចរឿងឆ្លងជំងឺពីកម្ពុជា សូមមកជញ្ជូនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាចេញអោយអស់ទៅ…

នៅថ្ងៃនេះ លើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម វិល្លាម បានបង្ហោះសារចាក់ដោតថា “ខ្ញុំសោកស្ដាយណាស់ចំពោះប្រទេសវៀតណាមដែលសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជាដោយ ឯកតោភាគី ដែលការធ្វេីបែបនេះខ្ញុំចាត់ទុកថាជាទង្វេីមិនសមរម្យ និងខ្វះសីលធម៌ការទូត ។

កម្ពុជាទេដែលគួរបិទព្រំដែនជាមួយវៀតណាមនោះ ព្រោះទង្វេីខុសឆ្គងមួយរបស់សារព័ត៌មានវៀតណាមដែលដាក់កម្ពុជាចូលបញ្ជីខ្មៅ ជាពិសេសកំណេីននៃចំនួនអ្នកឆ្លងកូវីត១៩ វៀតណាម មានចំនួន លេីសកម្ពុជា គុណនឹង២ ឯណោះ ។

បេីបិទដោយឯកតោភាគី កុំសង្ឃឹមថាបេីកវិញដោយឯកតោភាគីអោយសោះ ។ ជាពិសេសសូមពិចារណាចំពោះជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាផងបេីភ័យខ្លាចរឿងឆ្លងជំងឺ សូមមកជញ្ជូនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាចេញអោយអស់ទៅ ។

Leave a Reply