រំភើបជំនួស! ទីបំផុត តារាកំប្លែង អ្នកនាង ខ្មឹប បានជួបថៅកែហាងពេជ្រហើយ ថែមទាំងទទួលបានស្បៀងអាហារ និងថវិកាដល់ទៅ…(មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីឈ្មោះមួយរូបគឺអ្នកនាង ខ្មឹប នោះ ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។ ហើយថ្មីៗនេះ សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គម បានជួយចេញថ្លៃព្យាបាល ដល់រូបគាត់ ក្នុងការវះកាត់ដូរដែកដៃ និងបានចេញថ្លៃសម្រាកក្នុងមន្ទីរពេទ្យផងដែរ ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានជួប អ្នកនាង ខ្មឹប ហើយ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ថៅកែហាងពេជ្រ រូបនេះ បានផ្តល់នូវស្បៀងអាហារ និងថវិកាចំនួន២លានរៀល ជូនដល់អ្នកនាង ខ្មឹប ថែមទៀតផង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងយកទៅប្រកបរបរចិញ្ចឹមជីវិត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply