ស្ទើរមិនជឿថាមុននឹងផ្អែមល្ហែមបែបនេះ គង់ ចាន់ស្រីមុំ ក៏ធ្លាប់ហូរទឹកភ្នែកដោយសារស្វាមីជាច្រើនលើក…(មានវីដេអូ)

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយពី គង់ ចាន់ស្រីមុំ បានរៀបរាប់ខ្លះៗពីជីវិតគូរបស់នាងមុននឹងទទួលបាននូវសុភមង្គលបែបនេះនៅក្នុងថ្ងៃខួបបួនឆ្នាំនៃជីវិតគូរបស់នាង ។ បើគិតមកដល់ពេលនេះ គង់ ចាន់ស្រីមុំ បានរៀបការបួនឆ្នាំហើយ តែរយៈពេលដែលនាងស្គាល់គ្នាគឺមានរយៈ ៩ ឆ្នាំសរុបគឺរយៈពេល ១៣ ឆ្នាំមកហើយ ។

មុននឹងទទួលបាននូវសុភមង្គល និង សេចក្តីសុខបែបនេះ គង់ ចាន់ស្រីមុំ បាននិយាយថា នាងធ្លាប់បានហូរទឹកភ្នែកដោយសារស្វាមីលោក គឹម សីហា ជាច្រើនមកហើយដោយសារកាលពីមិនទាន់រៀបការស្វាមីរបស់នាងក៏ជាអតីតហ្វ្រេសស៊ីប៊យម្នាក់ហើយកាលនៅក្មេងលោកក៏មានចរិតភ្លើតភ្លើន និង មានសង្សារច្រើនរាប់មិនអស់ដែរ ។

យ៉ាងណានាងតែងតែលើកលែងដល់ស្វាមីរបស់នាង ព្រោះអ្វីដែលនាងចាប់អារម្មណ៍មិនមែនអតីតកាលទេ ផ្ទុយទៅវិញគឺបច្ចុប្បន្នកាល តែក្រោយរៀបការរួចស្វាមីរបស់នាងបានកែប្រែ និង បានសងអ្វីដែលលោកបានធ្វើខុសដាក់នាងកន្លងមក ។

គង់ ចាន់ស្រីមុំ បានបន្ថែមថាពេលនេះនាងទទួលបាននូវសុភមង្គលខ្លាំង ដែលគិតថាគ្រប់គ្រាន់សម្រាប់នាង ។ សព្វថ្ងៃ គឹម សីហា មិនត្រឹមជាស្វាមីប៉ុណ្ណោះទេ លោកដើរតួជាឪពុកល្អជាមេគ្រួសារ ជាជំនួញការ និង ជាអ្នកថតរូបដ៏ចំណានសម្រាប់នាង ។

ការលើកឡើងរបស់ គង់ ចាន់ស្រីមុំ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍គេស្ទើរមិនជឿថាទម្រាំទទួលបានភាពផ្អែមល្ហែមបែបនេះ គង់ ចាន់ស្រីមុំ ត្រូវឆ្លងកាត់ភាពឈឺចាប់ច្រើនឆ្នាំបែបនេះសោះ ។ ដើម្បីឱ្យកាន់តែច្បាស់ តោះទៅទស្សនាវីដេអូរបស់ គង់ ចាន់ស្រីមុំ ទាំងអស់គ្នា ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply