ថ្ងៃមង្គលការ តូតា ស្រស់ស្អាតខ្លាំង ក្រោមថ្វីដៃផាត់មុខ របស់អតីតតារាសម្ដែងរូបសង្ហានេះសោះ….

តារាសម្តែង ម៉ាក សែនសូនីតា បានបញ្ចប់ភាពនៅលីវ របស់ខ្លួនហើយនៅព្រឹកថ្ងៃនេះ។ តាំងពីចាប់ផ្តើមពិធីសូត្រមន្ត កាលពីល្ងាច ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ទិដ្ឋភាព នៃអាពាហ៍ពិពាហ៍ របស់តារាសម្តែងរូបនេះ ហាក់បីដូចជាមានការសរសើរមិនដាច់ពីមាត់ពីមិត្តសិល្បៈករ ក៏ដូចជាអ្នកលេងបណ្តាយសង្គម ទាំងការតុបតែងសម្លៀកបំពាក់បុរាណ ការតុបតែងមុខ និងការតុបតែងរោងជ័យ ជាមួយនឹងផ្កាភ្ញីដ៏ស្រស់បំព្រងផងដែរ។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ ទៅលើភាពស្រស់ស្អាត ទៅលើផ្ទៃមុខ ស្រស់ស្អាតខ្លាំងជាមួយនឹង ឈុតសម្លៀកបំពាក់បែបប្រពៃណីរបស់ តូតា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើតាមការដឹង អ្នកតុបតែងមុខនៅថ្ងៃពិសេសរបស់តារារូបនេះ គឺជាបុរស មិនមែនជានារីនោះទេ។

គួរឱ្យដឹងថា បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ លោក ឌី ដានីញ៉ែល បានទទួលអាហារូបករណ៍នៅប្រទេសវៀតណាម ក្នុងជំនាញគ្រប់គ្រងធុរកិច្ច ប៉ុន្ដែដោយសារក្ដីសេចក្ដីស្រឡាញ់ ចំពោះការតុបតែងមុខ ធ្វើសក់ តាំងតែពីតូចមក លោកក៏បានប្រឡូកការរៀនសូត្រ ផ្នែកផាត់មុខ និង ធ្វើសក់នេះ។ ចង់ដឹងថា ថ្វីដៃរបស់អ្នកតុបតែងមុខជាបុរសរូបនេះ យ៉ាងណាទស្សនារូបភាពស្អាតៗរបស់កូនក្រមុំ តូតា ទាំងអស់គ្នា៖

Leave a Reply