ទីបំផុត ថៅកែហាងពេជ្រ អ្នកនាង ទ្រី ដាណា បានជួបជាមួយនឹងវិចិត្រ​ ក រ ដែលបាន​គូររូបរបស់អ្នកនាងហើយ ដោយអ្នកនាងបានជូនរង្វាន់ ទៅកាន់ប្អូនប្រុសគឺ

កាលពីពេលថ្មីៗនេះ ម្ចាស់គណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ Won Smile Lee បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយខ្លួនបានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ដីពីស្នាដៃគូររូបរបស់វិចិត្រ ក រ វ័យក្មេងម្នាក់ ដែលមានឈ្មោះ នៅ វាសនា ដែលបានគូររូបបានយ៉ាងស្អាត រហូតទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

សូម​ជម្រាប​ដែរថា​ វិចិត្រ ក រ ដែលគូររូប អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត, អ្នកនាង អម្ពរ ទេវី, កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន, ទូច ស៊ុននិច, ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner និងរូបទេសភាពបែបស្រុកស្រែ គឺរូបគាត់ធ្លាប់ជាបេក្ខជន ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Got Talent។

ជាមួយគ្នានេះដែរ ក្រោយឃើញស្នាដៃដ៏ល្អឯករបស់វិចិត្រ ក រ រូបនេះរួចមក ស្រាប់តែកាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​ អ្នកនាង ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ និងជាសប្បុរសជនដ៏ល្បីល្បាញ ក៏បានស៊ែរការបង្ហោះមួយនេះ ហើយក៏បានភ្ជាប់សារមួយឃ្លា ដែលមានខ្លឹមសារថា៖”អូ ល្អណាស់កូនខ្មែរ​ គូររូប​ បងដាណាអោយស្អាតមួយមេីល​ បានកាដូរ”។

បន្ទាប់​ពី​មានការ​លេីកឡេីង​បែបនេះ​ពី​ថៅកែ​ពេជ្រ​ អ្នក​នាង​ ទ្រី​ ដាណា​ រួច​មក​ វិចិត្រ ក រ​ វ័យ​ក្មេង​រូបនេះ​ក៏បាន​ធ្វេីការគូររូបតាម​សំណេីររបស់​អ្នក​នាង​ ទ្រី​ ដាណា​ ផងដែរ​ បន្ទាប់​ពី​លេច​ចេញ​ជា​រូបរាង​ហេីយនោះ​ គឺពិតជា​ស្រស់ស្អាត​ដូច​រូបពិតតែម្តង​ ពិតជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​ចំពោះ​ស្នាដៃ​កូនខ្មែរ​ដ៏មាន​ទេពកោសល្យ​រូប​នេះ​។

យ៉ាង​ណា​មិញ​ នៅថ្ងៃ​នេះ​ដែរ​ វិចិត្រ​ ក រ​ រូបនេះ​បានមកជួបអ្នកនាង​ ទ្រី​ ដាណា​ ហេីយ​ ហេីយ​អ្វីដែលគួរ​ឲ្យ​រំភើប​នោះ​ អ្នក​នាង​ ទ្រី​ ដាណា​ ក៏បាន​ជូន​ជា​កាដូ​រ​ទូរស័ព្ទ​ស៊េរី​ទំនើប​ម៉ាក​ I Phone 11 Pro Max ដែលជា​សំណេីររបស់​វិចិត្រ​ ក រ ​រូប​នេះ​ រួម​ជាមួយ​ថវិការ​មួយ​ចំនួន​​ផងដែរ​។ ជាមួយ​គ្នានេះ​ អ្នក​នាង​ ទ្រី​ ដាណា​ ក៏បាន​មានការ​លេីកឡេីង​ផងដែរ​ថា៖«កាដូរលេីកទឹកចិត្តបន្តិចបន្តួចពីនាងខ្ញុំ​ សំរាប់ជាងគំនូរ​ សូមបងប្អូនជួយគាំទ្រ​ ស្នាដៃកូនខ្មែរ»។ សូមទស្សនាវីដេអូខាងក្រោម


សូមទស្សនាវីដេអូខាងក្រោម

Leave a Reply