តារាហូលីវូដ មួយរូបទៀតហើយ! Olga Kurylenko ក៏ឆ្លង Covid-19 ដែរ

បរទេស៖ ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំងណាស់ បន្ទាប់ពី តារាសម្តែងស្រី​ Olga Kurylenko ដែល​ធ្លាប់​បាន​ បង្ហាញ​ខ្លួន ក្នុង​ខ្សែភាព​យន្ត ​«Bond Girl Camilla Montes» បាន​បញ្ជាក់​ថា​រូប​នាង​ ទទួល​លទ្ធផល​វិជ្ជមាន ​ពីការធ្វើ​តេស្ត​​ពិនិត្យសុខភាព​​រក​ COVID-19។ ក្នុងនោះដែរ កាល​ពី​ពេល​ថ្មី​ៗទៅ​នេះ តារាហូលីវូដរូបនេះ​បាន​ប្រកាស​នៅ​លើ បណ្ដាញ​សង្គម​ Instagram របស់​នាង​ថា៖

ខ្ញុំ​បាន​ធ្វើ​រោគ​វិនិច្ឆ័យថា មាន​វីរុស​កូរ៉ូណា ហើយ​ក្នុ​ង​ពេលនេះ ​ខ្ញុំ​ក៏​ត្រូវបាន​ដាក់​ឲ្យ​ នៅ​ដាច់ដោយ​ឡែក​​ពី​គេ ​នៅ​ផ្ទះផងដែរ​។ ជាក់ស្តែង​មុននោះ​​ ខ្ញុំ​ឈឺ​​​១​សប្តាហ៍​មកហើយ ​ដោយវា​ បង្ហាញ​រោគ​សញ្ញា​ដូចជា​គ្រុន​ក្តៅ និងអស់កម្លាំង​ជា​ដើម​។​​

លើ​ស​ពី​នេះ Olga Kurylenko ​ក៏​បាន​ក្រើន​រំលឹក​ដល់ ​អ្ន​កគាំទ្រ​ទាំង​អស់ ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​និង​បង្កើ​ន​ការការពា​រ ដើម្បី​កុំ​ឲ្យ​មាន ​កា​ររីករាល​ដាល​នៃ ​ជំងឺ​នេះបន្ថែមទៀត។ ជាមួយគ្នា​នេះដែរ ​គេឃើញ​ថា ខ្សែ​ភាព​យន្ត​ដែល​មាន​ការ​ចូល​រួមថត​ដោយ​ តារាស្រី​រូប​នេះ ក៏​ត្រូវ​បាន​ប្រកាសផ្អាក ការ​ថត​​ជា ​បណ្តោះ​អាសន្ន​ផងដែរ។

គួរ​បញ្ជាក់​ផងដែរថា ​មុន​នេះ​តារាហូលីវូដ Tom Hanks និង​ភរិយា​ ក៏ត្រូវបាន​ចុះផ្សាយ​ថា ​ពូកគេ​បាន​ឆ្លង ​COVID-19 នេះ​គឺ​ បន្ទាប់​ពី ​បាន​ត្រឡប់​មក​ពី​ ថត​ខ្សែ​ភាពយន្ត​នៅ​ឯ ប្រទេស​អូស្ត្រាលី​វិញ​៕

Leave a Reply