រកឃើញ៤ករណីអ្នកផ្ទុកវីរុសកូវីដ១៩ ខ្មែរពីរនាក់នៅព្រះវិហារ ម្នាក់ទើបត្រឡប់មកពីបារាំង និងកូនជនជាតិបារាំងដែលរកឃើញថ្ងៃមិញ…

នៅយប់ថ្ងៃទី១៥ ខែមីនា វេលាម៉ោង ១១ និង៣០នាទីយប់ ក្រសួងសុខាភិបាល បានជូនសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញជនជាតិខ្មែរឥស្លាម២នាក់ រស់នៅខេត្តព្រះវិហារ មានផ្ទុកវីរុសកូវីដ១៩បុរសជនជាតិខ្មែរម្នាក់ទើបត្រឡប់មកពីបារាំង និងកូនជនជាតិបារាំងអាយុ៣៥ឆ្នាំម្នាក់ ដែលមានវីរុសកូវីដ១៩ ។

ខ្មែរឥស្លាមចំនួន០២នាក់នៅខេត្តព្រះវិហារ អាយុ៣៥ និង៣៩ឆ្នាំ ត្រូវរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ ដោយកាលពីថ្ងៃទី០៣ ខែមីនា ពួកគាត់ចំនួន១០នាក់ បានវិលត្រឡប់មកខេត្តព្រះវិហារវិញបន្ទាប់ពីបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នៅថ្ងៃទី១៤ ខែមីនា មានការផ្តល់ព័ត៌មានមកថាមានអ្នកចូលរួមក្នុងពិធីសាសនានៅប្រទេសម៉ាឡេស៊ីមានវិជ្ជមានវីរុសកូវីដ១៩។

បន្ទាប់មកមន្ទីរសុខភាពខេត្តព្រះវិហារ បានស្រាវជ្រាវរកឃើញបុគ្គលដែលវិលត្រឡប់មកវិញ១០នាក់នោះ ហើយបានយកសំណាកវត្ថុវិភាគចំនួន០៨នាក់មកពិនិត្យនៅថ្ងៃដដែល។ ជាលទ្ធផល វិទ្យាស្ថានជាតិបាស្ទ័រកម្ពុជា បានបង្ហាញថា៨នាក់នោះ មាន២នាក់វិជ្ជាមាន មានវីរុសកូវីដ១៩។

បច្ចុប្បន្ននេះ អ្នកទាំងពីរនាក់នោះ ត្រូវក្រុមគ្រូពេទ្យកំពុងសំរាកព្យបាលនៅនៅមន្ទីរពេទ្យខេត្តព្រះវិហារ និងអ្នក៨នាក់ទៀត ត្រូវដាក់តាមដានសុខភាពផ្ទាល់ខ្លួនចំនួន១៤ថ្ងៃ ។ សូមអានសេចក្តីលម្អិតនៅខាងក្រោម៖

Leave a Reply