តារាខ្មែរដំបូងគេ ដែលសុខចិត្ត រំសាយមង្គលការចោល ដោយសារ​តែជំងឺ Covid-19

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ថា បច្ចុប្បន្ននេះ ជំងឺ Covid-19 កំពុងតែរីករាលដាលទូទាំងពិភពលោក ហើយជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ ក៏មានអ្នកឆ្លងជំងឺ Covid-19 ដល់ទៅ ៧ ករណីផងដែរ។ យ៉ាងណាមិញ ក្រោយពីបានជ្រាបហើយ ប្រជាពលរដ្ឋទូទាំងប្រទេស ក៏បាននាំគ្នាការពារខ្លួនយ៉ាងខ្លាំង ដើម្បីប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះ ដោយមានការពាក់ម៉ាស ក៏ដូចជាមិនទៅកន្លែងដែលមានមនុស្សកកកុញ មិនត្រឹមតែប៉ុណ្ណោះ កម្រោងការដើរលេងកម្សាន្ត ព្រមទាំងកម្មវិធីមួយចំនួន ដែលត្រូវនឹងបានរៀបចំឡើង ក៏ត្រូវបានលុបចោលទៅវិញផងដែរ។

ជាក់ស្ដែង សម្រាប់ពិធីមង្គលការ របស់តារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេ លោក ហ៊ុន បរិញ្ញា ដែលត្រៀមខ្លួននឹងរៀបការ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ស្រាប់តែ ថ្មីៗនេះ អនាគតភរិយារបស់លោក កញ្ញា ជ័យ វណ្ណវីរីយ៉ា នាងក៏បានប្រកាសពីពីធីរៀបមង្គលការរបស់ខ្លួន ដែលត្រូវបានពន្យារពេលជាបណ្ដោះអាសន្ន តាមរយៈគណនី Facebook របស់នាងផ្ទាល់ផងដែរ។

នៅក្នុងនោះដែរ នាងបានសរសេររៀបរាប់ថា៖ យើងខ្ញុំទាំងពីរនាក់​ ព្រមទាំងលោកពុកអ្នកម្តាយទាំងសងខាង សូមខន្ដីអភ័យទោសដល់ ទ្រង់ ឯកឧត្តម លោកឧកញ្ញា លោកជំទាវ លោក/លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់អោយបានជ្រាបថា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាថ្ងៃសិរីមង្គលរបស់យើងខ្ញុំទាំងពីរ និងប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ (អាគាA) ត្រូវបានពន្យាពេលលើកថ្ងៃ ដោយសារតែមានមេរោគ Covid-19 អាស្រ័យដូចហេតុខាងលើ យើងទាំងពីរព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមអភ័យទោស តាមរយះ Account Facebook របស់នាងខ្ញុំផ្ទាល់យើងខ្ញុំទាំងពីរ​ សូមជូនពរ​ អោយសុខភាពល្អ​ និងសំរេចជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងឆ្លងអោយផុតទាំងអស់គ្នានៅជម្ងឺ Covid-19 នេះសូមបងប្អូនភ្ញៀវកិត្តិយសទាំងអស់ជ្រាបជាព័ត៌មាន សូមអរគុណ។

Leave a Reply