ផ្ទុះ​ការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញមង្គលការមួយរោងនេះ ហែជំនួន លើទូក ព្រឹកមិញនេះ នៅព្រែកកំពតយើងហ្នឹង (មានវីដេអូ)

នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ នេះ មហាជនជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះ​ការចាប់អារម្មណ៍ជាខ្លាំងទៅលើមង្គលការមួយ មើលទៅពិតប្លែក ក្រោយពីហ្វេសប៊ុកមួយឈ្មោះ “ទូកទេសចរណ៍ ឡបលី” បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃពិធីនេះ ព្រមទាំងភ្ជាប់សារខ្លីមួយថា “ហែជំនូនលើទូកម្តងមើល យ៉ាងម៉េចដែរបងប្អូន”។

ក្រោយពីឃើញ​បែបនេះ ក៏មានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកខ្លះចូល comment សួរថាមង្គលការនេះ នៅឯណាដែរ ភ្លាមៗនោះ ម្ចាស់ហ្វេសប៊ុកខាងលើបានឆ្លើយតបភ្លាមៗថា “ព្រែកកំពតយើងហ្នឹង” អ្នកខ្លះទៀតក៏លាន់មាត់ថា “អីយ៉ា ឡូយបស់គេតើ”។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ តោះទៅទស្សនាទិដ្ឋភាពទូទៅទាំងអស់គ្នា៕ សូមទស្សនាវីដេូខាងក្រោមនេះ


សូមទស្សនាវីដេូខាងក្រោមនេះ

Leave a Reply