ទីបំផុត កម្ពុជាសម្រេចបិទនាវាដឹកអ្នកដំណើរទេចរណ៍ទាំងអស់ មិនឲ្យចូលក្នុងប្រទេស…..

កម្ពុជាសម្រេចមិនអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរទាំងអស់ចូលប្រទេសមួយរយះពេល ដើម្បីទ.ប់ស្កា.ត់កូវីដ ១៩។ នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។ លិខិតបានបញ្ជាក់ថា៖ ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំ.ងឺឆ្លង COVID-19

ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែសម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរចូលមកក្នុងកម្ពុជាពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី។ គួរជម្រាបដែរថា ការធ្វើឡើងនេះបន្ទាប់ពីមាននាវា Viking Cruise Journey មួយគ្រឿង បានចូលចត នៅក្នុងខេត្ដកំពង់ចាម និងបានរកឃើញភ្ញៀវទេសចរជាជនជាតិអង់គ្លេស ៣នាក់ មានផ្ទុកជំងឺឆ្ល.ងថ្មីនេះ៕

Leave a Reply