ទើបត្រឡប់មកពីអឺរ៉ុបវិញ ផន សុផារី ពពោះកូនទីពីរតាមប្រាថ្នា (មានវីដេអូ)

មុននេះបន្តិច ផន សុផារី បានបង្ហាញលទ្ធផលតេស្តិ៍ទឹកនោមដែលបញ្ជាក់ថានាងកំពុងពរពោះកូនទីពីរ ធ្វើឱ្យស្វាមីរបស់នាងរំភើបចិត្តជាខ្លាំង ។ ក្នុងនោះក៏មានការសាទរចំពោះដំណឹងល្អរបស់ ផន សុផារី ហើយខ្លះក៏ជូនពរឱ្យតារាល្ខោនរូបនេះបានកូនទីពីរជាកូនប្រុសផងដែរ ។

ក្រោយពីកូនទីមួយមានវ័យពីរឆ្នាំរាងដឹងក្តីបន្តិចពេលនេះ ផន សុផារី បានសម្រេចយកកូនមួយបន្ថែម ទៀតដែលពេលនេះបានសម្រេចដូចបំនងដែលធ្វើឱ្យស្វាមីរបស់នាងរំភើបជាខ្លាំង ។ មានការបន្ថែម ថាមូលហេតុ ផន សុផារី សម្រេចយកកូនបន្តបន្ទាប់បែបនេះដោយសារគិតថាទាន់ខ្លួននៅក្មេងយកឱ្យហើយ ។

ពេលនេះដែរ ផន សុផារី មានសុខភាពល្អជាធម្មតា ។តែស្វាមីរបស់នាងបែរជាមានអាការៈ ចាញ់និងឃ្លានម្ជូរតាមបែបស្រ្តីកំពុងពរពោះទៅវិញ ។ មានការចំអន់លេងថាពិតជាមិនធម្មតាគ្រាន់តែចំណាយពេលទៅលេងអឺរ៉ុបតែមួយរយៈសោះ ត្រលប់មកវិញ ផន សុផារី មានដំណឹងល្អបាត់។

ផន សុផារី ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈមួយរូប ដែលមានជីវិតរស់នៅប្រកបដោយសុភមង្គលនិង ហ៊ឺហាផងដែរ ។ យ៉ាងណាមិញថ្មីៗនេះ ផន សុផារី ក៏បានបង្ហាញនូវផ្ទះវីឡាធំស្កឹមស្កៃដែលមិនទាន់ សាងសង់រួចរាល់ ។ ក្រៅពីការងារ សិល្បៈ ផន សុផារី ក៏ជាអ្នកលក់ផលិតផលរក្សាសម្រស់ដែលពេលនេះកំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់អតិថិជន។ ចង់ដឹងថាស្វាមី ផន សុផារី រំភើបបែប ណានៅពេលដឹងថាភរិយាពរ ពោះកូនទីពីរតោះទៅទស្សនាវីដេអូទាំងអស់គ្នា ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply