អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យដាក់កម្លាំង២០នាក់ ដើម្បីការពារសន្តិសុខលោកបេន….

ដូចដែលបានដឹងហើយថាកាលពីពេលថ្មីៗនេះ មហាជន​ច្រើន​ បាន​សម្ដែង​ការ​អាណិត​អាហូរ ក្រោយពេល​មាន​ព័ត៌មាន​ឆេះ​ស្ពាន​ឆ្លង​ចូល​ផ្ទះ​លោក បេន ដាវី​ស ជនជាតិ​អាមេរិកាំង​ ជាអ្នកស្រលាញ់ព្រៃឈើខ្មែរ ស្ថិតអភិរក្ស​តំបន់ ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ​​ភ្នំ​ពក​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​ ។ សកម្មភាព​របស់ បេន ក្នុង​កិច្ចការ​ការពារ​ព្រៃឈើ នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ទទួលបាន​ការគាំទ្រ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល មហាជន សប្បុរសជននានា និងក្រសួងបរិស្ថាន។

ដោយឡែក កាលពីយប់មិញនេះក្នុងអំឡុងពេលដែលលោកកំពុងតែចុះប្រតិបត្តិការការពារព្រៃឈើ ស្រាប់តែបានជួបជនខិលខូចកំពុងធ្វើសមក្មភាពដឹកឈើ ហើយបានដកកាំបិ ត ដេញ កា ប់ លោកបេនទាំងកម្រោ ល ។

ជនសង្ស័យនោះឈ្មោះ ទា​លុច បានទាញ កាំបិ តហ ក់ មកកា ប់ លោកបេនទាំង កម្រោ ល ពេលនោះលោកបេនក៏រត់គេចពីកាតាមកា ប់ ស ម្លា ប់ គាត់រត់មកអោយប៉េអុឹមជួយ ជនសង្ស័យក៏រត់គេចខ្លួនបាត់ជាមួយនិងកាំបិត ១ដើម នេះបើតាមគណនេយ្យហ្វេសបុកលោក តាន់គីមសួរ បានបង្ហោះឲ្យដឹងកាលពីថ្ងៃមិញនេះ។

នៅមុននេះបន្តិច ពាក់ព័ន្ធរឿងនេះលោក តាន់គីមសួរ បានឲ្យដឹងបន្ថែមថា៖ អរគុណអភិបាលខេត្តព្រះវិហារជាខ្លាំង ដែលបានយកចិត្តទុកទៅលើសុវត្តិភាពរបស់បេន និងក្រុមគ្រួសារ ដោយដាក់កំលាំងសមត្ថកិច្ចជាង២០នាក់ ដើម្បីយាមការពារពួកគាត់🙏🙏🙏

Leave a Reply