ព្រះអង្គម្ចាស់ប្រទេសវែល ប្តូរទម្លាប់ចាប់ដៃ មកសំពះគ្នាវិញ ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា (មានវីដេអូ)

ចំនួននៃករណីឆ្លងវីរុសកូរ៉ូណានៅចក្រភពអង់គ្លេស មានសន្ទុះកើនឡើងយ៉ាងខ្លាំង ខណៈគេបានណែនាំឲ្យប្តូរទម្លាប់ប៉ះពាល់រាងកាយ ជាពិសេសការចាប់ដៃ ឬ អោប នៅពេលស្វាគមន៍គ្នា។ ជាមួយគ្នានេះ សូម្បីតែគ្រួសាររាជវង្សនៃចក្រភពអង់គ្លេសក៏បានធ្វើតាមការណែនាំខាងលើដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ព្រះអង្គម្ចាស់នៃប្រទេសវែល Prince Charles បានផ្លាស់ប្តូរទម្លាប់ពីការចាប់ដៃ មកជាការសំពះវិញ នៅពេលស្វាគមន៍គ្នា នៅឯកម្មវិធី Prince’s Trust Awards នៅឯទីក្រុង London។

បើតាមខ្សែវីដេអូខ្លី ដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញ Prince Charles លើកដៃសំពះ ដើម្បីជាការស្វាគមន៍គ្នាទៅវិញទៅមក ដើម្បីចៀសវាងពីការបះពាល់គ្នា។សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply