សូមជួយចុចស៊ែរម្នាក់១ផង! ក្នុង១ឆ្នាំៗ ខ្មែរយើងនាំចូលខ្ទឹមបារាំង មិនក្រោម៣០ម៉ឺនតោនទេ ល្មមភ្ញាក់ខ្លួនមកដាំខ្ទឹមបារាំងវិញ ជំនួសការទុកដីចោល បន្ទាប់ពីច្រូតរួច…

ការពិសោធន៍ប្រៀបធៀប ពូជខ្ទឹមបារាំង ២ប្រភេទ នៅស្រុកពួកខេត្តសៀមរាប លទ្ធផលគឺពូជ អាមេរិកកាំង ធន់ទៅនឹង ជំងឺ សត្វល្អិត និងអាកាសធាតុ និងផ្ដល់ទិន្នផលខ្ពស់ជាងពូជអ៊ីស្រាអែល ដូចនេះកសិករអាចជ្រើសរើសយកពូជអាមេរិកកាំង សម្រាប់ការដាំដុះនៅរដូវក្រោយបាន…

ទឹកដីសៀមរាបអាចដាំខ្ទឹមបារាំងបានហើយ នេះគឺពិតជាលទ្ធផលដ៏ល្អ ដើម្បីអោយប្រជាជននៅខេត្តសៀមរាប ងាកមកប្រកបរបរដាំខ្ទឹមបារាំង ជំនួសអោយការទុកដីទំនេរចោលបន្ទាប់ពីការច្រូតកាត់រួច និងជំនួសអោយការធ្វើស្រូវប្រាំង ដែលចំណាយខ្ពស់ និងទទួលបានទិន្នផលទាប ក៏ដូចជាតំលៃថោកទៀតដែរ។

បញ្ជាក់តាមបទពិសោធន៍របស់កសិករនៅខេត្តបន្ទាយមានជ័យ ខ្ទឹមបារាំង១ហិកតា ផ្ដល់ផលរហូតដល់ ៤០តោន ដូច្នេះកសិករគួរដាំខ្ទឹមបារាំងជំនួសការធ្វើស្រែប្រាំងវិញ ព្រោះស្រូវគឺផលិតលើសតម្រូវការហើយ មានតំលៃទាបថែមទៀតផង។

បច្ចុប្បន្នខ្មែរយើងនាំចូលខ្ទឹមបារាំង មិនក្រោម ៣០ម៉ឺន តោន ទេក្នុងមួយឆ្នាំ ចឹងហើយល្មមភ្ញាក់ខ្លួនធ្វើអ្វីតាមទំលាប់ទៀតទៅ ងាកមកដាំអ្វីដែលយើងនាំចូលពីក្រៅវិញដើម្បីទទួលបានតំលៃខ្ពស់ ក៏ដូចជារួមចំណែកកាត់បន្ថយការចូល និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

Leave a Reply