ក្មេងៗអែបគៀន! មើល៥០ឆ្នាំគេផង Ann Sirium ក្លាហានឈរបង្ហាញរាង ក្នុងឈុតហែលទឹក បញ្ចេញសឹងទាំងអស់….

ថៃ៖ តារាស្រីជើងចាស់ ជនជាតិថៃ Ann Sirium ជាតារាសម្ដែងមួយរូប ដែលមានប្រជាប្រិយភាព ព្រមទាំងទទួលបានការគាំទ្រពី ទស្សនិកជនជាច្រើន តាមរយៈសមត្ថភាព សម្ដែងដ៏ល្អឯក នៅក្នុងរឿងភាគល្បីៗ ជាច្រើនផងដែរ។ដោយឡែក បើនិយាយពី សម្រស់របស់ តារាស្រីរូបនេះវិញ ឃើញថា នាងនៅតែមានស្រស់ស្អាត ក្មេងជាងវ័យ បើទោះបីជាបច្ចុប្បន្ននេះ នាងមានវ័យជិត ៥០ឆ្នាំក៏ដោយ ។

ម៉្យាងវិញទៀត នៅក្នុងវ័យ កាន់តែជ្រេបែបនេះ ស្រាប់តែ Ann​ លេងខ្លួន កាន់តែមាន ភាពទាក់ទាញខ្លាំងឡើង ដោយកាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលធ្វើឲ្យហ្វេនៗជាច្រើន មានភាពភ្ញាក់ផ្អើលម្ដងទៀត ដោយនៅក្នុងនោះ នាងបានបង្អួតរាង ដ៏ស្រឡូនស្អាត នៅក្នុងឈុតប៊ីគីនីដ៏ស៊ិចស៊ី នៅក្នុងបរិយាកាសកណ្ដាលសមុទ្រ ដ៏ធំល្វឹងល្វើយទៀតផង។

ក្នុងនោះដែរ បណ្ដាអ្នកគាំទ្រជាច្រើន បានចូលមកសរសើរ ពីសម្រស់របស់នាងគ្រប់ៗគ្នា ព្រោះមិនថាពេលវេលាកន្លងហួស យូរប៉ុណ្ណានោះទេ ប៉ុន្តែនាង នៅតែមានភាពស្រស់ស្អាត និងមានភាពទាក់ទាញជានិច្ច ជាពិសេស នោះគឺ នៅពេលដែលនាង បង្ហាញខ្លួននៅក្នុង ឈុតដ៏ស៊ិចស៊ីមួយនេះ ហ្វេនៗជាច្រើន ស្ទើរតែមិនជឿនោះទេថា នាងមានវ័យ ៤៨ ឆ្នាំទៅហើយ ដែលធ្វើឲ្យក្មេងស្រករក្រោយ មួយចំនួន លួចច្រណែននឹង សម្រស់នាងផងដែរ៕ ចងជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply