ស្អាត​ប៉ុណ្ណឹង​ហេីយ​នៅ​ធ្វើ​ជា​ចោរទៀត​ ចំណាំមុខបងប្អូន​ ចាប់បានចោរលួចខោអាវក្នុងផ្សារ​ ស្ថិត​នៅ​…

នៅក្នុងផ្សារ គឺមានមនុស្សច្រើនខ្លាំងណាស់ ហេីយក៏មានពួកចោរលួចជាច្រើនផងដែរ ដែលបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនានា នៅពេលដែលយើងភ្លេចខ្លួន ជាពិសេស​ គឺចំពោះអាជីវករដែលកំពុងតែលក់ដាច់តែម្តង ខណៈដែល​មានភ្ញៀវចូលទិញជាច្រើន នោះ​ គឺជាឱកាសល្អ វានឹងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ បើយើងមិនបានប្រុងប្រយ័ត្ននោះទេ។

ដោយឡែក នាព្រឹកថ្ងៃ​នេះដែរ​ នៅផ្សារ​អគ្គះ​ ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ គឺមាននារីម្នាក់បានធ្វើសកម្មភាពលួចខោអាវពីអាជីវករ តែត្រូវបាន​ប្រជាពលរដ្ឋ​ឃើញទាន់ពេលវេលា ក៏បានស្ទុះទៅចាប់​ដែលធ្វើឲ្យមានភ្ញាក់ផ្អើលពេញផ្សារ បន្ទាប់មកសន្តិសុខផ្សារ ក៏បាននាំខ្លួនចោរស្រីរូបនេះទៅសាកសួរ បន្ទាប់​មកប្រគល់ជូនសមត្ថកិច្ចដេីម្បី​ចាត់​ចែង​បន្តតាម​ផ្លូវ​ច្បាប់​។

ជាមួយ​គ្នានេះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុកមួយដែលមាន​ឈ្មោះ​ Momo Yako បាន​បង្ហោះ​ពី​ទិដ្ឋភាព​ក្នុង​ហេតុការណ៍​ខាង​លើ​ និងបាន​មានការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖«ចាប់បានចោរលួចខោអាវក្នុងផ្សារ​ ចំណាំមុខបងប្អូន»។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ទិដ្ឋភាព​នេះ​ដូច​តទៅ​។

Leave a Reply