ជាតិ សុច្ចកា ក្តោបបានឱកាសចេញទៅច្រៀងនៅបរទេសជាលើកដំបូង…..

ថ្វីដ្បិតប្រទេសជាច្រើនកំពុងមានការព្រួយបារម្ភពីជំងឺ Covid 19 ដែលកំពុងផ្ទុះក៏ពិតមែន តែតារាចម្រៀងពន្លកថ្មី ជាតិ សុច្ចកា ហាក់មិនខ្វល់ខ្វាយអ្វីឡើយ ដោយនាងបានសម្តែងនូវអារម្មណ៍រីករាយក្រោយពីបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូង ។

មិនទទួលជ័យលាភីនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកនៅក្នុងទូរទស្សន៍ហង្សមាសក៏ពិត មែនតែប្រជាប្រិយភាពរបស់ ជាតិ សុច្ចកា ហាក់មានភាពលេចធ្លោគួរសម ។ នាងលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីនៅតាមស្ថានីយទូរទស្សន៍នានា ហើយពេលនេះនាងក៏មានបទចម្រៀងផ្ទាល់ខ្លួនថែមទៀតផង ។

អ្វីដែលចាប់អារម្មណ៍ ជាតិ សុច្ចកា ក៏មានឱកាសបានចេញទៅច្រៀងនៅប្រទេសអូស្រ្តាលីជាលើកទីមួយដោយរួមដំណើរជាមួយលោក អេនឌី និង តារាចម្រៀងស្រីមួយរូបទៀតនៅក្នុងកម្មវិធីសប្បុរធម៌មួយ ។ បើតាមគម្រោង ជាតិ សុច្ចកា នឹងត្រូវចេញសម្តែងនៅថ្ងៃទី ១៤ ខាងមុខនេះ ។ នាងបានចេញដំណើរទៅប្រទេសអូស្រ្តាលីកាលពីព្រឹកម្សិលមិញនេះ ។

ទោះជាប្រទេសអូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលកំពុងរងការវាយប្រហាររបស់ជំងឺកូវីដ ១៩ (Covid-19) ក៏ពិតមែនតែ ជាតិ សុច្ចកា ហាក់មិនរារែកក្នុងការចេញទៅសម្តែងនៅប្រទេសនេះឡើយ ព្រោះជាលើកដំបូងដែលនាងបានចេញទៅសម្តែងនៅប្រទេសមួយនេះ ៕

Leave a Reply