ក្តៅៗ!! ឯកឧត្តម ពេជ្រ ស្រស់ ស្នើសុំសមត្ថកិច្ចស្រាវជ្រាវស្វែងរក មូលហេតុ ដែលឈានដល់មាន នារីម្នាក់លោតពីលើខុនដូ ស្លា ប់ ឲ្យបានច្បាស់លាស់

កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៏បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ព្រោះតែស្ត្រីរូបស្រស់ម្នាក់ ដែលមានឈ្មោះ ឃុន ស្រីស្រស់ បានសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួន ដោយបានលោតពីលើអគារខុនដូមួយកន្លែង ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះដែរ បើយោងតាមរយៈសេចក្ដីរាយការណ៏របស់សន្ដិសុខខុនដូខាងលើ បានប្រាប់ឱ្យដឹងថា៖”ជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅខុនដូរជាន់ទី៤។ ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា៖ មុនពេលកើតហេតុ ម៉ោងប្រមាណ២ គេឃើញស្ដ្រីរងគ្រោះឡើងទៅជាន់ទី៥ ដោយដៃមានកាន់កំប៉ុងស្រាបៀរ និងកែវ ហើយក៏លោតចុះមកក្រោមតែម្ដង”។

យ៉ាងណាមិញ មុនពេលធ្វើអត្ដ ឃា ត នារីរង គ្រោះ បានបង្ហោះវីដេអូមួយ ដោយនិយាយពាក់ព័ន្ធទៅនឹងលោកឧកញ៉ាល្បីឈ្មោះម្នាក់ ដោយបានធ្វើឱ្យមានការសង្ស័យ គឺអាចមកពីមានវិបត្ដិស្នេហាជាមួយលោកឧកញ៉ានោះ ប៉ុន្តែ រឿងរ៉ាវយ៉ាងណាពិតប្រាកដ នោះ គឺ រងចាំការឆ្លើយតបពីសមត្ថកិច្ច។

ទន្ទឹមនឹងនេះដែរ ទាក់ទងចំពោះរឿងអ ត្ដ ឃាតខាងលើ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ពេជ្រ ស្រស់ សមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ បានធ្វើការលើកឡើងថា៖”ករណីនារីម្នាក់លោតពីលើខុនដូរ ស្លា ប់ដោយមានតម្រុយភ្ជាប់ពាក់ព័ន្ធជាមួយនឹងឧកញ៉ាម្នាក់នោះគឺ

សមត្ថកិច្ចគួររូតវាំងននខ្មៅឲ្យបាន ដើម្បីពង្រឹងការអនុវត្តច្បាប់កម្ពុជាសម្តីមនុស្សមុនស្លា ប់ គឺជាសម្តី ដ៏មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះខ្ញុំ ស្នើសុំសមត្ថកិច្ចស្រាវជ្រាវស្វែងរកមូលហេតុ ដែលឈានដល់មាននារីម្នាក់លោតពីលើខុនដូរស្លា ប់ឲ្យបានច្បាស់លាស់ ដើម្បីបំបាត់ចម្ងល់មហាជននិងវែកមុខអ្នកធ្វើឲ្យនារីស្លា ប់នោះមកទទួលទោសតាមច្បាប់កម្ពុជា។ ពេជ្រ ស្រស់ ១២/០៣/២០២០”។

Leave a Reply