ទឹកដៃល្អពិតៗ…លោកជំទាវ​ ទ្រី ដាណា សរសើរពីទឹកដៃដ៏ល្អវិចិត្រ របស់ប្អូនប្រុស គូរដូចខ្លាំងណាស់ និងសូមឲ្យប្អូនប្រុស ទំនាក់ទំនងទៅលោកជំទាវផង…

ដូចដែលបងប្អូនជាច្រើនជ្រាបហើយថា លោកជំទាវ ទ្រី ដាណា ក្រោយពីបានឃើញស្នាដៃកូនខ្មែរយើងម្នាក់ ដែលគាត់មានទឹកដៃដ៏អស្ចារ្យ ហើយកូនខ្មែរម្នាក់នេះ បានគូររូបតារាចម្រៀង ជាច្រើនរូប នៅក្នុងនោះ លោកជំទាវ បានសូមឲ្យរូបបុរសម្នាក់នោះគូររូបឲ្យ ដែលគាត់មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ថា “ពិតជាមានស្នាដៃល្អមែន​ ប្អូនប្រុស​ រូបមួយនេះនាងខ្ញុំបានមកពីគេទេ​ បើប្អូនឃើញហើយទាក់ទងមកខ្ញុំមកណា​ ខ្ញុំមានការដូរជូន ខ្ញុំស្មានថាប្អូនមិនគូរូបខ្ញុំទេ​ តាមពិតប្អូនគូដូចមែនទែន (សូមម្ចាស់គំនូរទាក់ទងមកផង)”។

ជាមួយគ្នានោះ ក៏មានបងប្អូនជាច្រើន បានសរសើរទឹកដៃដ៏ល្អរបស់លោក និងសរសើរពីរូបសម្រស់របស់លោកជំទាវ ក្រោយពីបានឃើញរូបភាពដែលគូរចេញពីស្នាដៃកូនខ្មែរយើង៕ ប្រភព៖ ទ្រី ដាណា Dana Try

Leave a Reply