ថៅកែពេជ្រ អ្នកនាង ទ្រី ដាណា អាណិត​ខ្លោច​ចិត្ត ស៊ីវអេង ក្មួយ​ទ្រាំ​បាន ៩ថ្ងៃ​ហើយ តែ​មិន​អាច​ទ្រាំ​ទៀត​បាន គាត់​ឈឺ​ចាប់​ពេក​ហើយ អ្នកនាងបានត្រឹមតែចូលបច្ច័យ និង​ជួយ​ព្យាបាល​ឪពុក នូវថវិកាចំនួន…

កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៏អគ្គិភ័យមួយ បានឆាបឆេះតូបផ្សាររបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅត្រង់ចំណុចផ្សារក​ អណ្ដេីក​ ស្រុកកំពង់ត្របែក​ ខេត្តព្រវែង ដោយបណ្ដាលធ្វើឲ្យមានការខូតខាតទ្រព្យសម្បត្ដិ រួមទាំងបាត់បង់អាយុជីវិតថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ចំពោះហេតុការណ៏អគ្គីភ័យដ៏រន្ធ ត់មួយនេះ​ បានបណ្ដាលធ្វើឲ្យក្មេងប្រុសម្នាក់បានស្លា ប់ និងក្មេងស្រីម្នាក់ទៀតទទួលរងរបួ សយ៉ាងធ្ងន់ធ្ងរ ចំណែកឪពុកម្ដាយត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗផងដែរ​ ដោយបច្ចុប្បន្ន កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។

យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ អ្នកនាង ទ្រី ដាណា រួមនឹងស្វាមី បានអញ្ចើញទៅដល់មន្ទីរពេទ្យ ដើម្បីទៅជួបសួរសុខទុក្ខក្រុមគ្រួសារខាងលើ និងបាននាំយកថវិកាចំនួន ១,០០០ដុល្លារ ជាទឹកចិត្ដរបស់អ្នកនាងផ្ទាល់ ឧបត្ថម្ភជូនដល់ក្រុមគ្រួសាររងគ្រោះ ដើម្បីទុកសម្រាប់ធ្វើការព្យាបាល។

បន្ថែមពីលើនេះ ស្រាប់តែមុននេះបន្ដិច នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ អ្នកនាង ទ្រី ដាណា បានបង្ហោះសារ
មួយឃ្លា ដោយសរសេរប្រាប់ឱ្យដឹងពីដំណឹងដ៏ក្រៀមក្រំថា៖”ស៊ីវអេង ក្មួយ​ទ្រាំ​បាន ៩ថ្ងៃ​ហើយ តែ​មិន​អាច​ទ្រាំ​ទៀត​បាន។ កូន​គេ កូន​យើង ពិត​ជា​អាណិត​ណាស់ អាណិត​ខ្លោច​ចិត្ត គិត​ថា​ប្រហែល​អាច​ជួយ​បាន តែ​គាត់​នៅ​ក្មេង​ពេក គាត់​ឈឺ​ចាប់​ពេក​ហើយ។ សូម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ស ព ដែល​បាត់​បង់​កូន​ទី​ស្រលាញ់​ម្នាក់​ទៀត។

បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ ភ្លើង​ឆេះ​តាំង​ពី​ថ្ងៃ​ទី២ តែ​គាត់​ទ្រាំ​បាន​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​អាច​ជួយ​អី​បាន ក្រៅ​ពី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​គាត់ ខ្ញុំ​ក៏​ជា​ម្ដាយ​ម្នាក់​ដែរ ពេល​បាត់​បង់​កូន​មិន​ដឹង​ឈឺ​ចាប់​ប៉ុណ្ណា​ទេ ហើយ​ខ្លោច​ចិត្ត​កាន់​តែ​ខ្លាំង​គឺ​បាត់​បង់​កូន​ទាំង២នាក់។ កាល​ឆេះ​ភ្លាម គាត់​ប្រឹង​ជួយ​កូន​ទាំង២ ទើប​របួស​ធ្ងន់​ចឹង។

ខ្ញុំ​មាន​តែ​ថវិកា​ខ្លះ ជួយ​ដល់​គ្រួសារ ដើម្បី​ព្យាបាល​បន្ត​ចំពោះ​ឪពុក​កំពុង​នៅ​ប្រទេស​វៀតណាម ព្រោះ​លឺ​ថា​នៅ​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ។ សង្ឃឹម​ម្ដាយ​ឪពុក​ទាំង​២នាក់​នេះ អាច​ប្រឹង​ប្រែង​រស់​បន្ត និង​កាត់​ចិត្ត​ចំពោះ​អ្វី​ដែល​កន្លង​ហួស។ មិន​ដឹង​ថា​ហេតុ​អី​ទេ​លោក​អើយ បាន​ភ្លើង​ឆេះ​ទាំង​គ្រួសារ​ចឹង”។ សូមជម្រាបផងដែរថា អ្នកនាង ទ្រី ដាណា ក៏បានចូលរួមនូវបច្ច័យចំនួន ៥០០ដុល្លារ សម្រាប់ក្មេងស្រីទើបផុតដង្ហើម និងជួយព្យាបាលឪពុកនៅប្រទេសវៀតណាមបន្ថែម ១,០០០ដុល្លារទៀត លើជំនួយលើកមុន ១,០០០ដុល្លារ សរុបទាំងអស់ ២,៥០០។

Leave a Reply