ស្អាតហើយ ចិត្តល្អទៀត! ដូចដែលបានសន្យា ទីបំផុត នារីដ៏ស្រស់ស្អាតម្នាក់នេះ បានចែកអាល់កុល លាងដៃ ដោយឥតគិតលុយ ជូនបងប្អូនអ្នកខេត្តសៀមរាបហើយ ម្នាក់ទទួលបានកន្លះលីត្រ…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Rothkanha Play បានធ្វើការប្រកាសនូវដំណឹងល្អមួយ ចំពោះអ្នកខេត្តសៀមរាប ដោយរូបគាត់នឹងចែកអាល់កុលម្នាក់បានកន្លះលីត្រ ដោយឥតគិតលុយ ជូនបងប្អូនប្រជាពលរដ្ឋ ​នេះក៏ព្រោះតែក្តីអាណិតដល់អ្នកអត់មួយចំនួន ស្របពេលដែលអាល់កុលនៅកន្លែងលក់ផ្សេងៗមានតម្លៃថ្លៃសឹងតែមិនគួរឲ្យជឿ។

ដូចដែលបានសន្យា កាលពីម្សិលមិញនេះ ម្ចាស់ហ្វេសប៊ុកដ៏ស្រស់ស្អាតនេះ ក៏បានធ្វើការចែកជូនមែន។ រូបគាត់បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ខ្លួនបន្ថែមថា “សូមអភ័យទោសបងប្អូនពូមីងដែលមុននឹងចូលត្រូវវាស់កំដៅរឺលាងសំអាតដៃជាមុន សប្បាយចិត្តជាខ្លាំងដែលបងប្អូនពូមីងវាស់កំដៅមិនមានអ្នកណាកំដៅលើសពី37c ថ្ងៃនេះចែកអស់ហើយស្អែកម៉ោង2ចែកទៀត ថែរក្សាសុខភាពទាំងអស់គ្នាលាងដៃនិងអាកុលទាំងអស់គ្នាណាចា៎..”។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាវីដេអូខាងក្រោមនេះ៕


តោះទៅទស្សនាវីដេអូខាងក្រោមនេះ

តោះទៅទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply