នារីដ៏ស្រស់ស្អាត ដែលលោតពីលើអគារខុនដូ បញ្ចប់ជីវិតរបស់ខ្លួន ត្រូវបានគេសង្ស័យថា មានវិបត្តិស្នេហាជាមួយឧកញ៉ាដ៏ល្បីឈ្មោះម្នាក់….

កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៏បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ព្រោះតែស្ត្រីរូបស្រស់ម្នាក់ ដែលមានឈ្មោះ ឃុន ស្រីស្រស់ បានសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួន ដោយបានលោតពីលើអគារខុនដូមួយកន្លែង ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះដែរ បើយោងតាមរយៈសេចក្ដីរាយការណ៏របស់សន្ដិសុខខុនដូខាងលើ បានប្រាប់ឱ្យដឹងថា៖”ជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅខុនដូរជាន់ទី៤។ ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា៖ មុនពេលកើតហេតុ ម៉ោងប្រមាណ២ គេឃើញស្ដ្រីរងគ្រោះឡើងទៅជាន់ទី៥ ដោយដៃមានកាន់កំប៉ុងស្រាបៀរ និងកែវ ហើយក៏លោតចុះមកក្រោមតែម្ដង”។

យ៉ាងណាមិញ មុនពេលធ្វើអត្ដ ឃា ត នារីរង គ្រោះ បានបង្ហោះវីដេអូមួយ ដោយនិយាយពាក់ព័ន្ធទៅនឹងលោក ឧកញ៉ាល្បីឈ្មោះម្នាក់ ដោយបានធ្វើឱ្យមានការសង្ស័យ គឺអាចមកពីមានវិបត្ដិស្នេហាជាមួយលោកឧកញ៉ានោះ ប៉ុន្តែ រឿងរ៉ាវយ៉ាងណាពិតប្រាកដ នោះ គឺ រង់ចាំសមត្ថកិច្ច។ បច្ចុប្បន្នស ព កំពុងដម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណី។

Leave a Reply