អស្ចារ្យណាស់! ឧកញ៉ា ស្រី ចាន់ថន គ្រោងនឹងបោះទុនប្រហែលជា ៣០០,០០០ដុល្លារ ដើម្បីបង្កើតរោងចក្រផលិតម៉ាស់ និងទឹកលាងដៃ ចែកជូនជនរួមជាតិទាំងអស់ ដោយមិនគិតថ្លៃ និងក្នុងតម្លៃដ៏ទាបបំផុត នៅក្នុងស្រុកតែម្តង…

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញលោក តាន់ គឹមសួរ បានប្រកាសដំណឹងដ៏ល្អមួយ សឹងតែមិនគួរឲ្យជឿ ដោយលោកបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “អ្វីដែលខ្ញុំរំពឹងទុកគឺបានកើតឡើងហើយ បងប្អូនយើងមិនទុកឲ្យខ្ញុំធ្វើតែឯងទេវត្តមានរបស់វិរជនតែងតែលេចឡើង រាល់ពេលដែលជនរួមជាតិជួបប្រទះនូវបញ្ហា។ នេះជាដំណឹងដ៏អស្ចារ្យមួយដែលខ្ញុំទើបតែទទួលបានពីវិរបងប្រុស Srey Chanthorn ខ្ញុំជឿជាក់ថា ក្រោយពីទទួលបានដំណឹងនេះ ពុកម៉ែបងប្អូនទាំងអស់គ្នានឹងមានអារម្មណ៍រំភើបដូចខ្ញុំអ៉ីចឹង។

តាមពិតទៅ បងប្រុសកំពុងតែបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកយ៉ាងមមាញឹកបំផុត រវល់ស្ទើតែដកឃ្លាមិនរួច តែបងប្រុសមិនអាចអោបដៃឈរមើលប្រជាជនយើងជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុដោយសារតែម៉ាស់ និងទឹកលាងដៃឡើងថ្លៃជាខ្លាំង ដោយមិនមានការអើពើនោះទេ ។ ដូចនេះហើយបងប្រុសគ្រោងនឹងបោះទុនប្រហែលជា ៣០០,០០០ដុល្លារ ដើម្បីបង្កើតរោងចក្រផលិតម៉ាស់ និងទឹកលាងដៃចែកជូនជនរួមជាតិទាំងអស់ដោយមិនគិតថ្លៃ និងក្នុងតម្លៃដ៏ទាបបំផុតនៅក្នុងស្រុកតែម្តង។

តែអ្វីដែលជាក្តីបារម្ភខ្លាំងបំផុតនោះគឺតម្លៃនៃផលិតផលសម្រេចក្នុងស្រុកអាចនិងថ្លៃជាងផលិតផលនាំចូល ព្រោះថាសូម្បីតែវត្ថុធាតុដើមក៏ថ្លៃកប់ពពកផងដែរ ហើយក្រោយពេលបញ្ហាវិរុស COVID19ស្ងប់ស្ងាត់ ពួកយើងពិបាកក្នុងការប្រកួតប្រជែងនឹងទីផ្សារនាំចូល។ ដូចនេះហើយសូមប្អូនៗ បងៗដែលមានបទពិសោធន៍ក្នុងការរៀបចំផែនការថវិកាចូលរួមជាមួយពួកយើងផង។

មួយទៀត ចំពោះម៉ាសនិងទឹកលាងដៃដែលខ្ញុំកំពុងតែមានផែនការចែកជូនពុកម៉ែបងប្អូនដោយមិនគិតថ្លៃនោះ បងប្រុសនឹងទទួលរ៉ាប់រងទៅលើការចំណាយទាំងអស់ ហើយនឹងជំរុញពន្លឿនបន្ថែមចំពោះចង្វាក់ផលិតកម្មនេះ។ បងប្រុសពិតជាមនុស្សដ៏មហាសប្បុរស សូមទទួលសេចក្តីគោរពពីប្អូនផង”៕

Leave a Reply