គួរ​ឲ្យ​សរសើរ​ណាស់​ សីលធម៌​ក្នុងការបើកបរ របស់អ្នកក្រុងបាត់ដំបងយើង មានកំរិតខ្ពស់ គួរឲ្យគោរព និងកោតសរសើរណាស់….

ព្រឹត្តិការណ៍បុណ្យទន្លេ មន្ទីរទេសចណ៍ខេត្តបាត់ដំបងមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ជ្រាបថា៖ នៅថ្ងៃទី ១៣ ដល់ទី១៥ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ នៅបរិវេណក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹង រៀបចំពិធីបុណ្យទន្លេលើកទី០៦​ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព និងទន្លេនៃសុខុមាលភាព” ដែលនឹងប្រារព្ធពិធីបើក ក្រោមអធីបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ។

បុណ្យទន្លេ ត្រូវបានធ្វើឡើងក្នុងវត្ថុបំណងសំខាន់បី គឺ៖ ១. បង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ជាពិសេស ដើម្បីរួមចំណែកដល់ការជម្រុញ និងអភិឌ្ឍតំបន់តាមដងទន្លេកម្ពុជា។ ២. បំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ រួមចំណែកសម្រេចផែនការយុទ្ធសាស្រ្តទេសចរណ៍ អាស៊ាន។ ៣. ជម្រុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូ ជាពិសេសក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ – ជប៉ុន និង អាស៊ាន។

ក្នុងពិធីបុណ្យនេះ មានការរៀបចំព្រឹត្តិការជាច្រើន ដូចជា៖ – ការប្រគុំតន្រ្តីខ្នាតធំ។ – ការបាញ់កាំជ្រួចនាពេលរាត្រី។ – ការសម្តែងសិល្បៈ ជាតិ និងអន្តរជាតិ ។ – ការដាំកូនឈើ។ – ការតាំងពិព័រផលិតផលជាតិ និងអន្តរជាតិ។ – ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ។ – ការតាំងពិពណ៍ម្ហូបអារហារ ជាតិ អន្តរជាតិ​ និងមានព្រឹត្តិការណ៍នានាជាច្រើនទៀត ។

យ៉ាង​ណា​មិញ​ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ ពិធី​បុណ្យ​ទន្លេ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​បាត់ដំបង​នឹងឈានចូលមកដល់ហេីយ​ ក្នុង​នោះក៏មានការ​ត្រៀម​រៀបចំ​ស្តង់លក់​ផលិត​ផលិតផល​​ជាច្រើន​ផងដែរ​ ដេីម្បី​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ។

ដោយ​ឡែក​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ So Phal Chan​ បាន​បង្ហោះ​ពី​ទិដ្ឋភាព​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ និងបានមានការ​លេីកឡេីង​ថា៖«យើងសង្កេតឃើញថា សីលធម៌​ក្នុងការបើកបរ របស់អ្នកក្រុងបាត់ដំបងយើង មានកំរិតខ្ពស់ គួរឲ្យគោរព និងកោតសរសើរ»។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។ សូមទស្សនាវីដេអូខាងក្រោម


សូមទស្សនាវីដេអូខាងក្រោម

Leave a Reply