កូនស្រីមហាសេដ្ឋីវៀតណាមដែលឆ្លងវីរុសCovid19 ត្រូវបានក្រុមគ្រួសារជួលយន្តហោះឯកជនដឹកនាងក្នុងតម្លៃរហូតដល់…

បរទេស៖ ការរាតត្បាត Covid-19 កំពុងកើតឡើងយ៉ាងស្មុគស្មាញនៅក្នុងប្រទេសវៀតណាមជាពិសេសនិងនៅទូទាំងពិភពលោក។ ដើម្បីកំណត់ការរីករាលដាលនៃវីរុសមនុស្សគ្រប់រូបត្រូវតែដឹងអំពីការការពារសុខភាពរបស់ពួកគេក៏ដូចជាសហគមន៍និងសង្គមផងដែរ។ លោក Johnathan Hanh Nguyen ប្រធានសាជីវកម្មលីនប៉ាស៊ីហ្វិកបានជួលយន្ដហោះពិសេសមួយដើម្បីនាំកូនស្រីរបស់មហាសេដ្ឋីវៀតណាមគឺលោក ថោង ទៀន មកប្រទេសវៀតណាមដើម្បីដាក់ឲ្យនៅដាច់ដោយឡែកពីគេគួរអោយដឹងថាលោក ថោង ទៀងជាបងប្អូនបង្កើតរបស់ តា ថាញ់ហា ត្រូវបានសារព័ត៌មានធំៗរបស់អាមេរិករាយការណ៍ថាមានទ្រព្យស្តុកស្តម្ភ។

ចំណែកឯកូនស្រីរបស់លោកគឺទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជនជានិច្ច ហើយពួកគេបានកំពុងតាមដានពីការធ្វើដំណើររបស់នាងតាមជើងហោះហើរយន្តហោះឯកជនទៅកាន់ប្រទេសវៀតណាម និងដាក់អោយនៅដាច់ឆ្ងាយគេដោយសារនាងមានផ្ទុកវីរុសCovid-19។ យោងតាមទិន្នន័យតម្លៃហោះហើរអំពីតម្លៃជួលយន្តហោះការធ្វើដំណើរពីចក្រភពអង់គ្លេសមកកាន់អាស៊ីអាគ្នេយ៍(វៀតណាម)ជាមួយជើងហោះហើរFalcon 8X លេខWGT2B មានតម្លៃប្រហែល ៣៦០.០០០ ដុល្លារ ក្នុងមួយមួយជើង៕

Leave a Reply