លោកឧកញ៉ា ឌួង ឆាយ ថា បន្ទាប់ពីបានអានសាររបស់អ្នកដែលបុកឡានរបស់លោករួចហើយ លោកពិតជាមានការសោកស្តាយខ្លាំងណាស់…(មានវិដេអូ)

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាម៉ារី​ ហាយ​ប្រ៊ីត​ បានបុករថយន្តរបស់លោកស៊េរីទំនើបម៉ាក រ៉ូរ៉យ ពណ៏សរបស់លោកឧកញ៉ា ឌួង ឆាយ​​ ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា១និង​៣០នាទី​ ឈានចូល​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។ ដោយឡែកកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នេះ លោកឧកញ្ញ៉ា ឌួង ឆាយ បានធ្វើឡាយវិដេអូបកស្រាយរឿងរថយន្ត ជាបន្តទៀត ដើម្បីឲ្យបងប្អូនបានជ្រាប ។

លោកឧកញ្ញ៉ា ឌួង ឆាយ បានសម្តែងការសោកស្តាយ ដោយលោកបានឲ្យជនបង្ក​សងសំណង ត្រឹមតែ៩០០០ដុល្លារប៉ុណ្ណោះ ដោយលោកឧកញ្ញ៉ា ឌួង ឆាយ បានយកថវិការទាំងអស់នោះ យកទៅជូនលោកតាធាក់ស៊ីក្លូ ដែលបានស្លា ប់ដោយសារតែរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកបុក។ បន្ទាប់ពីទទួលសំណងរួចហើយ លោកឧកញ្ញ៉ា ឌួង ឆាយ ក៏គិតថា លោកនឹងបញ្ចប់រឿងនេះត្រឹមនេះទៅ ព្រោះតែមិនចង់វែងឆ្ងាយបន្តទៀត។

ក្រោយពីបានឃើញសាររបស់ជនបង្កបានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនហើយនោះ លោកឧកញ្ញ៉ា ឌួង ឆាយ ក៏មានអារម្មណ៍ថា សោកស្តាយជាខ្លាំង។ លោកឧកញ្ញ៉ា ឌួង ឆាយបានធ្វើការអានសារដែលបុគ្គល Vanny Bou បង្ហោះថា “កុំឈ្លោះជាមួយអ្នកមានអំណាច ហើយគួរឲ្យខ្លាចអ្នកដែលមានលុយ ធ្វើឲ្យសទៅជាខ្មៅបានដែរ ចាំផង! អ្នកមានឃ្លានលុយអ្នកក្រ ឃ្លានសេចក្តីស្រេកឃ្លាន ឃ្លាននេះជាគ្រោះរបស់ខ្ញុំ ចាំហើយ តាមនឹងចុះ!

ខ្ញុំក្រមែន តែមានសេចក្តីសណ្តោះ អាណិត ខន្តីជានិច្ច ជាប់ខ្លួន ខ្ញុំតែបើអ្នកវិញមានវិញ អ្នកជួបបញ្ហាដូចខ្ញុំ ទើបយល់ថាគេជាមនុស្ស យ៉ាងមិច ព្រោះខ្ញុំមិនចេះដើរតួ ធ្វើល្អនឹងមុខ អាក្រក់ពីក្រោយខ្នងទេ ចាំទុកផងបងប្អូន យកចុះលុយនេះ គិតថាអ្នកឯងបំផ្លាញខ្ញុំប៉ុណ្ណឹង និងល្អតាមនិងចុះ។ នេះគឺជាសារបស់លោក Vanny Bou”។

គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះអំពីតំលៃទិញសម្ភារៈជួសជុលរថយន្តស៊េរីទំនើបរបស់លោក ដោយលោកឧកញ៉ាបានបញ្ជាក់ពីតំលៃ 141,504 ដុល្លារ នេះមិនទាន់គិតគិតថ្លៃ​ជួសជុល​ និង​តម្លេីង​ បា ញ់ ​ថ្នាំនោះ​។ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply