រំភើបចិត្ដជំនួស ឃើញប្រពន្ធសេវរូបថតខ្សែដៃមាស ទុកក្នុងទូរស័ព្ទរហូត មានអីស្រាប់តែបុរសជាប្ដីទៅទិញធ្វើជាកាដូរសម្រាប់ថ្ងៃ ៨ មីនា តែម្ដង….

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយនៅថ្ងៃអនាគត។

ដោយឡែក កាលពីល្ងាចម្សិលមិញនេះ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ដែលត្រូវនឹងទិវាសិទ្ធនារីអន្ដរជាតិ បុរសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Ro Depro បានធ្វើរឿងដ៏ល្អមួយសម្រាប់ភរិយាជាទីស្រលាញ់របស់លោក ដោយបានទិញនូវខ្សែដៃមាសមួយខ្សែ ទុកជាកាដូរសម្រាប់ថ្ងៃពិសេសនេះ ព្រោះតែឆែកទូរស័ព្ទដៃ ឃើញប្រពន្ធSave រូបនេះទុករហូត។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”កាដូរ​ជូន​ប្រពន្ធ​សម្លាញ់​ថ្ងៃ​ ០៨​ មីនា​ ព្រោះឃេីញ​ប្រពន្ធ​ស្រលាញ់​ពេក​Saveរូប​ដាក់​ក្នុង​ទូរសព្ទ័​រហូត​ Ah Ing”។

Leave a Reply