មិនខ្លាចខ្មៅសាច់! ទៅសមុទ្រលើកនេះ រចនា រ៉ាវាឌី បញ្ចេញសាច់មួយទំហឹង ក្នុងឈុតប៊ីគីនី…..

កោះកុង៖​ ជឿជាក់ថាប្រិយមិត្តច្បាស់ ជាស្គាល់តារាសម្ដែងស្រី រចនា រ៉ាវាឌី ដែលនាងជាតារាស្រីកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ដោយមានហ្វេនៗគាំទ្រច្រើនផងដែរ។
យ៉ាងណាមិញ មួយរយៈក្រោយនេះនាង កាន់តែមានភាពមមាញឹកជាងមុន ដោយនាងកំពុងថតនូវខ្សែភាពយន្តថ្មី និង ការងារជាច្រើនផ្សេងទៀត ដែលទាក់ទងនឹងវិស័យសិល្បៈ។យ៉ាងណាមិញ បើងាកមកមើលពីរូបសម្រស់របស់នាងវិញ ពិតជាស្រស់ស្អាត ទាំងមុខមាត់ និង រូបរាងពិតជាទាក់ទាញខ្លាំងបានទាំងព្រមតែម្តង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងបានទៅសមុទ្រនៅខេត្តកោះកុង ហើយក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយក្នុងនោះនាងបាន បញ្ចេញសាច់មួយទំហឹងស្លៀកនៅឈុតប៊ីគីនី ពិតជាស៊ិចស៊ី ជាមួយរាងដ៏ស្រឡូន ពិតជាទាក់ភ្នែកហ្វេនៗតែម្តង។

ជាការពិតណាស់ នាងត្រូវបានអ្នកលេងបណ្តាញសង្គម និងជាពិសេសហ្វេនៗរបស់រូបនាងផ្ទាល់ បានសរសើរពីរូបសម្រស់របស់នាង ក្នុងឈុតបែបស៊ិចស៊ីបញ្ចេញសាច់ខ្ចី មើលទៅពិតជាប្លែកភ្នែក និង ស្រស់ស្អាតខ្លាំង៕

Leave a Reply