មើលមិនឃើញមែន! កូនសេដ្ឋីវៀតណាម រកឃើញផ្ទុក វីរុស Covid-19 ក្រោយទៅកម្មវិធីបង្ហាញម៉ូតដ៏ល្បី…..

វៀតណាម៖ កូនអ្នកមុខជំនួញជនជាតិវៀតណាម ដែលមានទ្រព្យស្តុកស្តម្ភម្នាក់ បានធ្វើតេស្តិ៍រកឃើញ វីរុស Covid-19 បន្ទាប់ពីធ្វើដំណើរទៅចូលរួមបង្ហាញម៉ូតដ៏ប្រណីតនៅឯម៉ូត នៅមីឡាន និងប៉ារីស។

កូនស្រីអ្នកមុខជំនួញជនជាតិវៀតណាម ដែលមានឈ្មោះ Nga Nguyen ឆ្នាំ​អាយុ២៧ ឆ្នាំត្រូវបានគេដឹងថាបានចូលរួមការបង្ហាញម៉ូត Saint Laurent នៅទីក្រុងប៉ារីស និងGucci នៅឯមីឡាន។

គួរបញ្ជាក់ផងដែរថា នាងក៏បានបង្ហោះរាល់សកម្មភាព ដែលនាងបានចូលរួមកម្មវិធីទាំងពី រនៅលើគណនី Instagram របស់នាង ឥឡូវនេះត្រូវបាននាងបានលុបចោលទាំងអស់ភ្លាមៗ បន្ទាប់មានរឿងនេះកើតឡើង ពេលរកឃើញថាផ្ទុកវីរុស។

ដោយក្នុងនោះនាងបានធ្វើទស្សនកិច្ចនៅអឺរ៉ុប ជាមួយប្អូនស្រីរបស់នាងឈ្មោះ Nguyen Hong Nhung អាយុ ២៦ ឆ្នាំដែលបានធ្វើតេស្តិ៍រកមេរោគវិជ្ជមានដូចគ្នាផងដែរ។ បើ​យោង​តាម​សារព័ត៌មាន​វៀតណាម​ នាង Nga គឺ​កូនស្រី​របស់​ម្ចាស់​ក្រុមហ៊ុន​ដែកថែប​ ដែល​មាន​មូលដ្ឋាន​រវាង​ប្រទេស​វៀតណាម​ និង​ទី​ក្រុងឡុងដ៏ល្បីឈ្មោះផងដែរ៕

Leave a Reply