ចិត្តបុណ្យមែន!! ក្រុមហ៊ុន «សម្រស់ធម្មជាតិ» ចែកអំណោយអ្នកធាក់ស៊ីក្លូជាង ៣០០ នាក់ និង ជនក្រីក្រប្រមាណ ៥០ នាក់ ក្នុងឱកាសទិវាសិទ្ធិនារី ៨ មីនា…

ក្នុងឱកាសទិវាសិទ្ធិនារីនៅរសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២០ ស្រីអូន នាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និង សហការីព្រមទាំងសាខារបស់ខ្លួន បានចុះទៅចែកអំណោយដល់អ្នកប្រកបរបរធាក់ស៊ីក្លូជាង ៣០០ នាក់ និង ជនក្រីក្រប្រមាណ ៥០ នាក់ នៅម្តុំសួនច្បារមុខវត្តបទុមវត្តី ក្បែរព្រះបរមរាជវាំង ។ អំណោយដែលបានយកទៅចែកជូននាពេលនោះរួមមាន មុង , អង្រឹង , ក្រមា , នំ , មី និង កញ្ចប់ថវិកា មួយចំនួនផងដែរ ។ ម្ចាស់អំណោយ ស្រីអូន បានឱ្យដឹងថា មិនមែនជាលើកទីមួយទេដែលខ្លួនធ្វើកម្មវិធីមនុស្សធម៌តាមរយៈការចែកអំណោយបែបនេះ ។

លោកស្រីបញ្ជាក់ថា មូលហេតុនៃការជ្រើសយកថ្ងៃសិទ្ធិនារីអន្តរជាតិ ធ្វើជាថ្ងៃចែកអំណោយ ដោយសារថ្ងៃនេះជាថ្ងៃបុណ្យសកល ដែលខ្លួនចង់បង្កើតព្រឹត្តិការណ៍ធំមួយ គឺការចែករំលែកទាននេះតែម្តង ដើម្បីលើកស្ទួយវប្បធម៌ចែករំលែកឲ្យកាន់តែទូលំទូលាយ ។

បច្ចុប្បន្នវប្បធម៌ចែករំលែករបស់ខ្មែរយើង រីកដុះដាលខ្លាំងមែនទែន ហើយនៅពេលដែលពលរដ្ឋគ្រប់រូបមានគំនិតចែករំលែកដូចគ្នានោះ ធ្វើឱ្យអ្នកដែលខ្វះខាតមានសេចក្តីសុខ និង សប្បាយរីករាយខ្លាំងណាស់ ។ នាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ ស្រីអូន  អះអាងថា ខ្លួនតែងបង្រៀនបុគ្គលិកឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ចែករំលែក ព្រោះថាបើចង់ជោគជ័យត្រូវតែធ្វើអ្វីដើម្បីអ្នកដទៃ ពោលកុំគិតតែខ្លួនឯងខ្លាំងពេក ។

បច្ចុប្បន្នវប្បធម៌ចែករំលែករបស់ខ្មែរយើង រីកដុះដាលខ្លាំងមែនទែន ហើយនៅពេលដែលពលរដ្ឋគ្រប់រូបមានគំនិតចែករំលែកដូចគ្នានោះ ធ្វើឱ្យអ្នកដែលខ្វះខាតមានសេចក្តីសុខ និង សប្បាយរីករាយខ្លាំងណាស់ ។

នាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ ស្រីអូន  អះអាងថា ខ្លួនតែងបង្រៀនបុគ្គលិកឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ចែករំលែក ព្រោះថាបើចង់ជោគជ័យត្រូវតែធ្វើអ្វីដើម្បីអ្នកដទៃ ពោលកុំគិតតែខ្លួនឯងខ្លាំងពេក ។

លោកស្រីបង្ហើបថា ដោយសារតែលោកស្រីគឺជាមនុស្សកើតក្នុងគ្រួសារក្រីក្រ ហើយមិនបានរៀនសូត្រច្រើនទេ ទោះបីចង់រៀនក៏ដោយទើបដឹងពីក្តីទុក្ខលំបាករបស់អ្នកក្រខ្សត់ ។ កាលនៅពីក្មេងរូបគាត់តែងតែចង់បង្កើតកម្មវិធីមនុស្សធម៌ តាមរយៈការចែករំលែកអំណោយបែបនេះខ្លាំង ហើយមកដល់ពេលនេះ ក្តីសុបិន្តនោះបានក្លាយជាការពិតហើយ ។ បន្ទាប់ពីទទួលបានអំណោយដោយក្តីសប្បាយរីករាយពួកគាត់ក៏បានជូនពរឱ្យក្រុមហ៊ុនសម្រស់ធម្មជាតិ រកស៊ីកាក់កបមានបាន និង ទទួលបានក្តីសុខក្នុងក្រុមគ្រួសារ ៕

Leave a Reply