សូមអ្នកសៀមរាបជ្រាបដំណឹង! អភិបាលខេត្តចាត់វិធានការណ៍ សម្លាប់មេរោគតាមប្រជុំជននានាក្នុងក្រុង….

នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជនជុំវិញបញ្ហាជំងឺ COVID-19 ដើម្បីដោះស្រាយ និងវិធានការនានាជុំវិញវិបត្តិជំងឺកូវីដ។ ក្នុងកិច្ចប្រជុំនេះ គឺបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាច និងសិក្សាលទ្ធភាពនានា ក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសជីវភាពរបស់និយោជិតជាដើម។

Leave a Reply