មិចចឹង! ស្ងាត់ៗ ឪក សុគន្ធកញ្ញា បង្ហោះសារបង្ហាញអារម្មណ៍ប្លែកៗ ដោយស្រពាប់ស្រពោនយ៉ាងខ្លី ថា…

ភ្នំពេញ៖ ប្រិយមិត្តស្គាល់ហើយតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្ពស់គឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលគេកម្រឃើញអ្នកនាង និយាយពីរឿងក្នុងចិត្ត និងជីវិតផ្ទាល់ខ្លួនជាសាធារណៈបែបនេះណាស់ ដោយ ឡែក ​លើកនេះ អ្នកនាងបាននិយាយរៀបរាប់យ៉ាងច្រើននូវពាក្យពេចន៍មួយចំនួនថា៖«មានរឿងខ្លះយើងមិនបានប្រាថ្នា តែបែជាបាន ខ្ញុំជាមនុស្សមិនមែនទេវតាចង់ធ្វើអ្វី ជប់បាននោះទេ បើមិនប្រឹងធ្វើ ទាំងថ្ងៃទាំងយប់ ភ្លេចបាយភ្លេចទឹក ភ្លេចសម្រាកនោះទេ..

វាពិតជាមិនសម្រេចបានឡើយ ប្រឹងធ្វើស្ទើរដាច់ខ្យល់ ពេលខ្លះទទួលផលបានតែបន្តិច ស្ទើរគ្មានកំលាំងធ្វើបន្ត តែយ៉ាងណាក៏ដោយ បានជាកើតមកហើយ គ្មានជម្រើសទេ បើមិនធ្វើនេះ ក៏ត្រូវតែធ្វើនោះដែរ ចឹងឈប់ពិចារណាច្រើនមានអីធ្វើហ្នឹងទៅ ចង់មានចង់បានចង់ល្អ ខំទៅ គេមិនប្រើក៏ប្រឹងធ្វើទៅ ទើបគេមើលឃើញ ok សូមចប់ត្រឹមហ្នឹង រាត្រីសួស្តី សារដាស់តឿនខ្លួនឯងមុនចូលគេង។»៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply