មិនធម្មតា! កូនស្រីរបស់ឧកញ៉ា ហុង ពីវ អូនតូច រ៉ូប៊ី ច្រៀងបទ «កាត់ចិត្តបែបណាទៅ» របស់អ្នកនាងឱក សុគន្ធកញ្ញា ពិរោះនិងគួរអោយស្រលាញ់ណាស់ (មានវីដេអូ)

ភ្នំពេញ ៖ មហាជនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ បើនិយាយពីឈ្មោះ អូនតូច រ៉ូប៊ី ពិតជាមានមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនស្គាល់ ព្រោះអូនតូចគឺជាកូនស្រីរបស់ឧកញ៉ា ហុង ពីវ ដែលមានមុខមាត់គួរឱ្យក្នាញ់ជាពិសេសមានទេពកោសល្យសិល្បៈក្រម៉ិចក្រម៉ើមគួរឱ្យស្រឡាញ់ផងដែរ ។ ថ្មីៗនេះ អូនតូច រ៉ូប៊ី បាន Cover បទចម្រៀង ឱក សុគន្ធកញ្ញា ទៀត ។

ជាក់ស្តែង ថ្វីដ្បិតនៅតូចក៏ពិតមែនតែ អូន រ៉ូប៊ីមានទេពកោសល្យសិល្បៈមិនចាញ់មនុស្សធំឡើយ ។ ពេលនេះដែរ អូនតូច បានCover បទចម្រៀង ឱក សុគន្ធកញ្ញា ដែលមានចំណងជើងថា «កាត់ចិត្តបែបណា» ដែលស្តាប់ទៅគួរឱ្យក្នាញ់តែម្តង ។ មិនតែប៉ុណ្ណោះ អូនតូច ចេះធ្វើទឹកមុខចូលតួដូចមនុស្សធំតែម្តង ។

ក្នុង នោះក៏មានការសរសើរថាមិនត្រឹមតែស្អាតទេ អូនតូច រ៉ូប៊ី ឆ្លាតនិង មានទេពកោសល្យសិល្បៈ ថែម ទៀត ។យ៉ាងណាមិញ បទចម្រៀងដែលអូន រ៉ូប៊ី Cover ទទួលបានការចាប់អារម្មណ៍ និង ចែករំលែកពីសំណាក់មហាជនក្នុងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើន។ ចង់ដឹងថាអូនតូចរូបនេះច្រៀងពីរោះនិងលេងទឹកមុខគួរឱ្យក្នាញ់បែបណាតោះ ទស្សនាវីដេអូទាំងអស់គ្នា៕ប្រភព៖ ហ្វេសប៊ុក សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply