កុំដាច់ចិត្តពេកស៊ែរ១ផង🙏🙏🙏 អាណិតដល់ក្មួយស្រីដែលត្រូវភ្លើងឆេះ កំពុងត្រូវការឈាមជាច្រើនបន្ទាន់ដើម្បីសង្គ្រោះជីវិត ក្មួយស្រីកំពុងសម្រាកនៅមន្ទីពេទ្យគន្ធបុប្ផា….

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Chhou Kimleng បានបង្ហោះរៀបរាប់ថា៖ ក្មួយស្រីញុំកំពុងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផាដោយអាការៈមិនទាន់ធូរស្បេីយ ពេលនេះ កំពុងត្រូវការឈាមច្រេីន ដោយក្ដីអនុគ្រោះបេីសិនជាបងប្អូន មិត្តភក្តិ សប្បុរសជន ណាមានចិត្តអាណិតអាសូរដល់ក្មេងស្រីដែលកំពុងត្រូវការជំនួយ [ឈាម] បន្ទាន់ បេីបងប្អូនមិត្តភក្តិឬសប្បុរសជនណាមានចិត្តមេត្តាជួយផ្ដល់ឈាមសូមតេមក 098732288 0884956887 0978029292ដោយក្ដីអនុគ្រោះ។

គួររំលឹកថាមានករណីអគ្គិភ័យបានឆាបឆេះផ្ទះរបស់គាត់នៅផ្សារករអណ្ដើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្ដាលឲ្យកូនប្រុសម្នាក់ស្លាប់ និងឪពុកម្ដាយរងរបួសជាទម្ងន់។

Leave a Reply