អស្ចារ្យមែន!បុរសម្នាក់ប្រើពេល ៣៩ ឆ្នាំ ធ្វើឱ្យវាលខ្សាច់ដ៏ធំ ​ក្លាយជាតំបន់ព្រៃដ៏ក្រាស់…..(មានវីដេអូ)

​បុរស​ឥណ្ឌា​ម្នាក់​​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​បុរស​នៃ​​ព្រៃ​ឈើ បន្ទាប់ពី​គាត់​បាន​កែប្រែ​តំបន់​វាលខ្សាច់ លើ​កោះ Majuli រដ្ឋ Assam ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ឱ្យ​ក្លាយ​ជា​តំបន់​ព្រៃ​ដ៏​ក្រាស់ ក្នុង​រយៈ​ពេល ៣៩ឆ្នាំ ។ បុរស​ខាង​លើ​មាន​ឈ្មោះ Jadav Payeng បាន​ឱ្យ​ដឹងថា គាត់​ជា​មនុស្ស​ស្រឡាញ់​​ព្រៃ​ឈើ ទើប​គាត់​បាន​ដាំ​ដើម​ឈើ​នៅ​តំបន់​ខាង​លើ ដែល​ក្បែរ​កន្លែង​គាត់​រស់​នៅ​តាំង​ពីឆ្នាំ ១៩៧៩​មកម្ល៉េះ ហើយ​បច្ចុប្បន្ន​នេះ គាត់​ក៏​នៅ​តែ​បន្ត​ដាំ​ទៀត​ដែរ ហើយ​ផ្ទៃ​ដី​នៃ​​ព្រៃ​ឈើ​ដែល​គាត់​ដាំ​សរុប​មាន​ប្រមាណ ៥៥០ហិកតា ។

ខាង​ក្រោម​នេះ គឺជា​ទិដ្ឋភាព​​ព្រៃ​ឈើ​ដែល​គាត់​បង្កើត​​ឡើង ដោយ​ទទួល​បាន​ការកោតសរសើរ​យ៉ាង​ខ្លាំង ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply