ហួសចិត្ត! នារីម្នាក់គិតថាមាសថ្លៃជាងលុយ ១០០០ដុលា្ល​ ចុងក្រោយទឹកភ្នែក ព្រោះ….

ភ្នំពេញ៖ នារីកម្មការិនីរោងចក្រម្នាក់ត្រូវគេ​ល្បួង​ ដោះដូរយកគ្រឿងអលង្ការសរុបជាង១ពាន់ដុល្លារ នាវេលាម៉ោង១និង៣០នាទី​ រសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០​ នៅត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ វាសនាអាយុ២៧ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣​ ភ្នំពេញ។

សម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គ្រាដែរគាត់​ហូប​បាយ រួចបំណងចូលទៅខាងក្នុងរោងចក្រវិញនៅភូមិព្រៃព្រីងជើង១​ សង្កាត់ចោមចៅទី២ តែមុននឹងចូលក៏ឆ្លៀតដើរទៅកន្លែងលក់ដង្កៀប កៀបសក់ លក់នៅខាងមុខរោងចក្រ ជួបស្ត្រីជនសង្ស័យម្នាក់ដើរមកសួរ រឿងមានគេជ្រុះកញ្ចប់មាស​ រហូត​ទាក់អារម្មណ៍បាន​ គេក៍បបួលជិះចេញរហូតគេលួងលោមដោះយកគ្រឿងអលង្ការអស់ពីខ្លួន ជនសង្ស័យទុកកញ្ចប់លោហៈ ពណ៌ក្រហម (ខ្សែកក្រឡៃ)ឲ្យមួយខ្សែ។

ហើយជនសង្ស័យ៣នាក់ ស្រី២នាក់ ប្រុស១នាក់ គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ រៀបនឹងចាកចេញ ជនរងគ្រោះ ទាញកញ្ចប់មកមើល ដឹងថាក្រឡៃ ស្ទុះចាប់កន្ទុយម៉ូតូជាប់ ស្រែកទ្រហោយំ ផ្អើលអ្នកភូមិ ជួយចាប់បានប្រគល់ឲ្យនគរបាល៕

Leave a Reply