កញ្ញា ស៊ីន យូប៊ីន ធ្លាប់តែជាក្មេងដែលចង់បានអ្វីក៏បានតាមចិត្តតែដល់ពេលធ្លាក់ដល់សូន្យទើបយល់អារម្មណ៏មួយនេះ…..

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយកញ្ញា ស៊ីន យូប៊ីន ធ្លាប់តែជាក្មេងដែលចង់បានអ្វីក៏បានតាមចិត្តតែដល់ពេលធ្លាក់ដល់សូន្យ តស៊ូជាមួយម្តាយគ្រប់យ៉ាងទម្រាំអាចងើបឡើងវិញ ក្នុងនោះដែរ កញ្ញាបន្តទៀតថា ៖ «ម៉ាក់ខ្ញុំគាត់ចង់ Depression ព្រោះត្រូវគេបោកយកលុយរត់។

ខ្ញុំពេលហ្នឹង ហេតុតែចង់គ្រួសារ ខ្ញុំគិតរកវិធីគ្រប់យ៉ាង ធ្វើយ៉ាងណាដើម្បីរកលុយ។ នេះជាហេតុខ្ញុំបានចូលសិល្បៈតាមរយៈការប្រលងហ្វ្រេសស៊ី”។ នេះបើតាមការបញ្ជាក់របស់ស្រីស្អាត ស៊ីន យូប៊ីន តាមរយៈកម្មវិធី 3Fun Cambodia កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ ដៃគូដ៏ស័ក្តិសមដែលហ្វេនតែងផ្គូរផ្គងជាមួយលោក ខាត់ វ៉ៃហាំង នោះបានរម្លឹកថាកាលនាងប្រលងនាងទទួលបានចំណាត់ថ្នាក់លេខ១ ហើយបានពានផ្សេងៗរហូតដល់ទៅ ៧ពាន ហើយក៏មានលុយគួបផ្សំក្នុងហ្នឹងអ៊ីចឹងវាជាឱកាសល្អដែលនាងអាចប្រមូលលុយយកទៅជូនម្តាយដើម្បីដោះទ័លបាន។

ជាក់ស្តែង តារាស្រីរូបនេះបានបន្តទៀតថា នាងបានជាប់ចំណាត់ថ្នាក់លេខ១ ហើយគ្រាន់តែចប់ការប្រលងភ្លាម នាងក៏បានការងារផ្នែកស្ប៉ត និងបានថតរឿងរហូតនាងអាចសាងកេរ្ត៍ឈ្មោះ និងជួយគ្រួសារបានដល់សព្វថ្ងៃ។តោះមកស្តាប់ការសម្ភាសន៍ពេញខាងក្រោម៖។ប្រភព៖ ហ្វេសប៊ុក

Leave a Reply