នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានដាក់កាមេរ៉ាចាប់កំដៅអ្នកដំណើរចេញចូល…..

បន្ទាប់ពីមានករណីបុរសជនជាតិជប៉ុនម្នាក់ ចេញពីខេត្តសៀមរាបទៅកាន់ប្រទេសជប៉ុន ហើយត្រូវបានគេរកឃើញថា បុរសជនជាតិជប៉ុនរូបនោះ មានផ្ទុកមេរោគCovid -19 នោះមក ឥឡូវនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានរៀបចំដាក់កាមេរ៉ាចាប់យកកំដៅពីអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសកម្ពុជា ដែលឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ។

នេះជាកាផ្តល់នូវទំនុកចិត្តមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបរទេស ដែលចេញចូលមកប្រទេសកម្ពុជា ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី ដែលមានតួនាទីជា Deputy Airport Director PPIA នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហោះរូបភាព និង សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «កាលពីថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២០​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​មានរៀបចំដាក់កាមេរ៉ាចាប់យកកំដៅពីអ្នកដំណេីរចេញពីប្រទេសរបស់យើង នៅស្ថានីយ៍ចេញដំណើរបាន រួចរាល់ហេីយ។

ដូចនេះ​ ការពិនិត្យកំដៅអ្នកដំណេីរ​ មានទាំងខាងចូល​ និង ចេញពីប្រទេស ដូចបណ្ដាប្រទេសដទៃទៀតដែរ ។ ការ Share របស់លោក​ អ្នក​ គឺជួយដល់ការទុកចិត្តពីមនុស្សទូទៅ​ ចំពោះប្រទេសយេីង ។ អរគុណទុកជាមុន​ បេីបាន ជួយShare។

Leave a Reply