ក្តៅៗ! ប្រជាជន នៅទីក្រុងភ្នំពេញ មួយចំនួន នាំគ្នាសំរុកទិញ ឥវ៉ាន់ ទិញមី​ទិញទឹកជាច្រើនស្តុបទុកនៅក្នុងផ្ទះ…

ភ្នំពេញ ៖ ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ធចូលរួមថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារអោយបានល្អ។ សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល។ ចំពោះប្រទេសកម្ពុជាយើងមកទល់ពេលនេះគឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។

យាងណាមិញនៅមុននេះបន្តិចមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមានរូបភាពប៉ុន្មានសន្លឹកត្រូវបានគេយកមកបង្ហោះ ដោយរូបភាពនោះបានបង្ហាញពីសកម្មភាពរបស់ប្រជាជនកម្ពុជាមួយចំនួននៅភ្នំពេញ បានទិញឥវ៉ាន់ពីផ្សារ ម៉ាក្រូ យកទៅស្តុបទុកនៅក្នុងផ្ទះដើម្បីងាយស្រួលមិនចាំបាច់មកផ្សារច្រើនដង ។

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sorn Sopheak-ស៊ន សុភក្រ្ត បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «ផ្សារmakroលក់ដាច់ខ្លាំង​ នាំគ្នាសម្រុកទិញមី​ ទិញទឹកទុក» ៕

Leave a Reply