ក្តៅៗ! អាជ្ញាធរ ដុតដៃដុតជើង ឆែកកាមេរ៉ាសុវត្ថិភាពតាមផ្លូវនានាក្រុងសៀមរាប រកម្ចាស់កង់បីធ្លាប់ដឹកបុរសជប៉ុនផ្ទុក Covid-19

ក្តៅៗ! អាជ្ញាធរ ដុតដៃដុតជើង ឆែកកាមេរ៉ាសុវត្ថិភាពតាមផ្លូវនានាក្រុងសៀមរាប រកម្ចាស់កង់បីធ្លាប់ដឹកបុរសជប៉ុនផ្ទុក Covid-19។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកជំទាវ ឱ វ៉ានឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអះអាងថានៅពេលអាជ្ញាធរកម្ពុជាកំពុងស្វែងរកបុរសម្នាក់ដែលជាម្ចាស់កង់បីធ្លាប់បានដឹកបុរសជប៉ុនផ្ទុក Covid-19 ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុងសៀមរាប ។

ការស្វែងរកនេះនឹងធ្វើឡើងតាមវិធានការណ៍ជាច្រើន ព្រមទាំងការត្រួតពិនិត្យមើលនៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប ៕ ប្រភព ប្រជាប្រីយ

Leave a Reply