ចូលរួមអបអរសាទរ! មុននេះបន្តិច ភរិយា នី រតនា សម្រាលបានកូនស្រី មានទម្ងន់រហូតដល់…

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក នី រតនា ជាតារាចម្រៀងមួយរូប ដែលមានឈ្មោះល្បីស្ទើរតែពេញផ្ទៃប្រទេស ដោយសារតែតារាប្រុសរូប នេះ មានទេពកោសល្យខ្ពស់ ក្នុងការបកស្រាយនូវបទចម្រៀង បានគ្រប់ប្រភេទនៃ បទចម្រៀងទាំងអស់ផងដែរ។

ទន្ទឹមនឹងភាពជោគជ័យ ក្នុងវិស័យសិល្បៈចម្រៀងនេះ ផងដែរ តារាចម្រៀងសម្លេងស្រទន់រូបនេះ ក៏បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួន ដោយបានចូលរោងជ័យរៀបការជាមួយនឹង នារីស្រស់ស្អាតម្នាក់ផងដែរ កាលពីឆ្នាំប៉ុន្មានឆ្នាំកន្លងទៅ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានរៀបការអស់រយៈពេលច្រើនឆ្នាំកន្លងមក នៅថ្ងៃទី ០៦ ខែមិនា នេះផ្ទាល់តែម្ដង លោក នី រតនា ក៏បានក្លាយជាឳពុកគេហើយ ដោយភរិយារបស់លោកបានសម្រាលបានកូនស្រីក៏គួរឲ្យស្រលាញ់ម្នាក់ ហើយព្រមទាំងដាក់ឈ្មោះឲ្យកូនស្រីយ៉ាងពីរោះ នីវណ្ណ មែលឡានី ហៅ មែល ( MEL ) ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះអ្វីដែលចាប់អារម្មណ៍នោះគឺ កូនស្រីរបស់លោកទើបតែកើត មានទម្ងន់៣.៣៦គីឡូក្រាមឯណោះ។ តែទោះជាយ៉ាងណាក្តី ក៏ភរិយាលោកបានសម្រាលដោយជោគជ័យ និងមានហ្វេនជាច្រើនបានអបអរផងដែរ៕

Leave a Reply