ដំណឹងល្អ! អតីតប្រធានមន្ទីសុរិយោដី ល្បីខាងពុករលួយ ជីវភាពភាពហ៊ឺហា ជិៈយន្តហោះលំដាប់ VIP អ្នកហែហមឆ្វេងស្តាំ…ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារហើយ….

ភ្នំពេញ៖ ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនអតីតប្រធានមន្ទីសុរិយោដី ល្បីខាងពុករលួយ បង្ហាញពីជីវភាពភាពហ៊ឺហា អំណួតភូមិគ្រឹះ ស៊ីចាយសប្បាយ ជិៈយន្តលំដាប់ VIP អ្នកហែហមឆ្វេងស្តាំ ដាក់ពន្ធនាគារហើយ កាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ។

មន្ត្រីតុលាការបានឲ្យដឹងថា៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវអង្គភាពភាពប្រឆាំងអំពើរពុករលួយ (ACU) ចាប់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ក្រោមបទចោទរំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានផ្ទេរចេញពីតំ ណែងនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយកាន់តំណែងបាន២ឆ្នាំប៉ុណ្ណោះ លោកបានបង្ហាញពីជីវភាពភាពហ៊ឺហា អំណួតភូមិគ្រឹះ ស៊ីចាយសប្បាយ ជិៈយន្តហោះលំដាប់ VIP អ្នកហែហមឆ្វេងស្តាំ… ៕ ប្រភព KBN NEWS

Leave a Reply