លើកដំបូងគ្រូពេទ្យខ្មែរច្រើននាក់ ចាប់ផ្ដើមហ្វឹកហាត់ប្រើឯកសណ្ឋាន ត្រៀមប្រយុទ្ធវីរុស Covid-19

នេះអាចចាត់ទុកថាជារូបភាពដំបូងហើយនៅប្រទេសកម្ពុជា ដែលមានគ្រូពេទ្យជាច្រើននាក់ចាប់ផ្ដើមស្លៀកឯកសណ្ឋានការពារវីរុស Covid-19 ដើម្បីហ្វឹកហាត់ត្រៀមប្រយុទ្ធប្រឆាំងនឹងវីរុសដែលកំពុងរីករាលស្ទើរពាសពេញពិភពលោក ។

នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តបាត់ដំបង បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យរបស់ខ្លួនជាច្រើននាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវីរុស Covid-19 ។ ក្នុងនោះគ្រូពេទ្យគ្រប់រូបតម្រូវឱ្យស្លៀកឯកសណ្ឋានការពារ ជាមួយនឹងកាហ្វឹកហាត់ប្រើសម្ភារៈផ្សេងៗទៀត ។ នេះជាការបណ្ដុះបណ្ដាលទ្រង់ទ្រាយធំមួយនៃមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹង Covid-19 ៕

Leave a Reply