តារាសម្តែងអ្នកនាង ឌុច លីដា ស្ងាត់ៗទម្លាយរូបរាង ប៉ាៗរបស់កូនបណ្តើរៗហើយ…..

ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា តារាសម្តែងរូបស្រស់ ឌុច លីដាបានទទួលស្គាល់ថាមានកូនប្រុសដំបូងក៏ពិតមែន តែនៅមិនទាន់បង្ហាញមុខឪពុករបស់កូនប្រុសឡើយ ប៉ុន្តែថ្មីៗនេះ នាងបានត្រឹមតែបង្ហាញរូបភាព ឪពុករបស់ក្មេង ត្រឹមមួយកំណាត់ខ្លួន ដោយមិនបានបង្ហាញមុខមាត់ឡើយ។

ជាក់ស្តែង ចុងក្រោយនេះគេតែងតែឃើញ ឌុច លីដា បង្ហាញរូបភាពជាច្រើនរបស់កូនប្រុសដំបូងរបស់ខ្លួនដែល ពេលនេះមានវ័យជិតពីរខែ និង មានឈ្មោះថា ឡេង កិត្យាមុណី រីឯឈ្មោះហៅក្រៅថាវីញគឺ London ។

មានការសរសើរថាកូនប្រុសរបស់ ឌុច លីដាមានមុខមាត់គួរឱ្យស្រឡាញ់ជាពិសេសទម្រង់មុខកាត់ដូចនាងតែម្តង។អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ឌុច លីដា បានបង្ហាញរូបភាពមួយសន្លឹកដោយកូនប្រុសរបស់នាង គេងលើទ្រូងបុរសម្នាក់ដែលនាងមិនបានបង្ហាញមុខឡើយ ។

ក្នុងនោះ ឌុច លីដា បាននិយាយថា «មុខបានលើដៃប៉ាគេ» ។យ៉ាងណាមិញ មានការបង្ហើបពីសំណាក់អ្នកសិល្បៈបានឱ្យដឹងថា ឌុច លីដា តែងប្រាប់មិត្តភក្តិថា គូស្នេហ៍របស់នាងជាមន្ត្រីម្នាក់នៅក្នុងជួររាជការទើបនាងមិនចង់បង្ហាញជាសាធារណៈ។

ទោះមានកូនតែនាងនៅតែបន្តការងារសិល្បៈដដែល ប៉ុន្តែសម្រាប់ការសម្តែងរឿង នាងអាចសម្រាកយូរខែ ព្រោះចង់យកពេលវេលាមើលថែកូនឱ្យបានច្រើន។បើសង្កេតតាមរយៈរូបភាព ទោះទើបសម្រាលកូនក្ដី ឌុច លីដា នៅតែស្អាតគ្រាន់ តែនាងបែកសាច់ជាងមុន។ ក្រៅពីមើលកូនតូច ឌុច លីដា តែងបង្ហាញពីរិធីថែរក្សាសម្រស់ក្នុងពេលសរសៃខ្ចីដោយការឆ្ពុងជាដើម៕ ប្រភព ៖ ហ្វេសប៊ុក

Leave a Reply