អុញមិចវិញ! លោក ព្រាប សុវត្ថិ បដិសេធព័ត៌មានផ្សាយថា មាន៧០គ្រួសារតវ៉ា ម្សិលមិញនោះ លើសពីនេះទៀតលោកបានដាក់សំនួរវៃបកទៅវិញឡើងចំៗថា….

ភ្នំពេញ សូមរំលឹកឡើងវិញថា កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខ ណ្ឌសែនសុខ។ប្រជាពលរដ្ឋជាង៧០គ្រួសាររស់នៅជុំវិញផ្ទះ​ លោក​ ព្រាប​ សុវត្ថិ​ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់របស់ បាននាំគ្នាផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរសង្កាត់គោកឃ្លាងនិងអាជ្ញាធរខណ្ឌសែនសុខជួយរកដំណោះស្រាយជូនពួកគាត់ ដោយសារតែលោក​ ព្រាប​ សុវត្តិ​តែងតែបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់ស្ទើររាល់ថ្ងៃ។

ការតវ៉ារបស់ប្រជាពលរដ្ឋជាង ៧ ០គ្រួសារ តំ ណា ងប្រ ជាពលរដ្ឋប្រមាណជាង៧០គ្រួសារបានឲ្យដឹងថាអ្វីដែលពួកគាត់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយនោះគឺដោយសារតែពួកគាត់ក្តៅក្រហាយនឹងបុគ្គលម្នាក់ឈ្មោះ ព្រាប​ សុវត្ថិ​ ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មហង្សមាសតែងតែបង្កការរំខានដល់ពួកគាត់ស្ទើររៀងរាល់ថ្ងៃ។

ដូច្នេះហើយ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ ១​ – ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវ​សាធារណៈ​ ២​ – ឈប់ ធ្វើរោងឈើបិតផ្លូវ​៣​ – ឈប់ ចតរថយន្ត​ បិតផ្លូវ​ គ្មានសណ្តាប់ធ្នាប់ និង៤​ – ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដែកពួនមិនបាន។

ពាក់ព័ន្ធករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃ គណៈអភិបាលខណ្ឌសែនសុខបានឲ្យដឹងថា៖ លោកបានឲ្យមន្ត្រីរបស់លោកអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលជាតំណាងមកសាលាខណ្ឌដើម្បីដោះស្រាយហើយនៅរសៀលថ្ងៃ ខែ ឆ្នាំដដែលនេះខណៈដែលភាគីលោក ព្រាប សុវត្ថិ មិនមានតំណាងចូលរួមដោះស្រាយ តែលោកអភិបាលខណ្ឌសន្យាថា នឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមកតវ៉ាឲ្យខាងតែ បាន ៕

យ៉ាងណាមិញនៅថ្ងៃនេះផងដែលបើយោងតាមហ្វេសប៊ុករបស់លោក ហេងឡុង បានបង្ហោះសារថា បង ព្រាប សុវត្ថិ សូមបដិសេធព័ត៌មានផ្សាយថា មាន៧០គ្រួសារតវ៉ាគាត់ថាមានត្រឹមពីរបីគ្រួសារប៉ុណ្ណោះ ហើយគាត់បានចោទជាសំណួរថា ពួកគាត់មានបំណងអ្វី? នៅពេលដែលគាត់នៅផ្ទះ ហេតុអ្វីមិនមកនិយាយគ្នា?សូមបញ្ជាក់ថាកាលពីម្សិលមិញគាត់មិនបាននៅភ្នំពេញទេ ឥឡូវនេះគាត់កំពុងតែធ្វើដំណើរត្រឡប់មកពីខេត្តមណ្ឌលគិរីវិញ។

Leave a Reply