បែកធ្លាយការពិត! ក្រោយមានពលរដ្ឋជាង៧០ គ្រួសារ តវ៉ាចំពោះលោក ព្រាប សុវត្ថិ ការពិតចឹងសោះ…

ហេតុការណ៏ដ៏ភ្ញាក់ផ្អើលជុំវិញរឿងរ៉ាវលោក ព្រាប សុវត្ថិ ដោយមានប្រជាពលរដ្ឋជាង៧០គ្រួសាររស់នៅជុំវិញផ្ទះ លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់ ផ្ទុះការតវ៉ាដោយរឿងនេះកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខ ណ្ឌសែនសុខ។

យ៉ាងណាមិញដឹងការពិតហើយ ដោយយោងតាមប្រភពពលរដ្ឋប្រមាណជាង៧០គ្រួសារបានឲ្យដឹងថា អ្វីដែលពួកគាត់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយនោះគឺដោយសារតែពួកគាត់ក្តៅក្រហាយនឹងបុគ្គលម្នាក់ឈ្មោះ ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មហង្សមាស តែងតែបង្កការរំខានដល់ពួកគាត់ស្ទើររៀងរាល់ថ្ងៃ។

ដូច្នេះហើយ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ ! ១ – ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវសាធារណៈ ២ – ឈប់ ធ្វើរោងឈើបិតផ្លូវ៣ – ឈប់ ចតរថយន្ត បិតផ្លូវគ្មានសណ្តាប់ធ្នាប់ និង៤ – ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដែកពួនមិនបាន។

ពាក់ព័ន្ធករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃ គណៈអភិបាលខណ្ឌសែនសុខបានឲ្យដឹងថា៖ លោកបានឲ្យមន្ត្រីរបស់លោកអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលជាតំណាងមកសាលាខណ្ឌដើម្បីដោះស្រាយហើយនៅរសៀលថ្ងៃ ខែ ឆ្នាំដដែលនេះ ខណៈដែលភាគីលោក ព្រាប សុវត្ថិ មិនមានតំណាងចូលរួមដោះស្រាយ តែលោកអភិបាលខណ្ឌសន្យាថា នឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមកតវ៉ាឲ្យខាងតែបាន ៕

Leave a Reply