ចាប់ពីពេលនេះទៅ ឆ្នេរអូឈើទាល និង ឆ្នេរឯករាជ្យ លែងមានសំរាមទៀតហើយ…..

ដើម្បីថែរក្សាបរិស្ថាន នៅតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ជាពិសេសតំបន់ឆ្នេរ អូ​ឈើទាល និង ឆ្នេរឯករាជ្យ ឱ្យមានសោភ័ណភាពល្អ សាកសមជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើលោកនោះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ​ បានដាក់នូវកម្មវិធីជាប្រចាំរបស់មន្រ្តីឆ្មាំឆ្នេរ និង ក្រុមអនាម័យបានធ្វើការសម្អាត សំរាមនៅឆ្នេរអូឈើទាល និង ឆ្នេរឯករាជ្យ
ក្រោម​​យុទ្ធនាការទីក្រុងស្អាត-ឆ្នេរស្អាត ។

ចាប់ពីពេលនេះតទៅ គេរំពឹងថា នៅតំបន់ឆ្នេរអូឈើទាល និង ឆ្នេរឯករាជ្យ មានបរិស្ថានស្អាត និង សោភ័ណភាពល្អជាងកាលពីពេលមុន ហើយក៏អាចទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅលេងច្រើនជាងមុនដែរ ៕

Leave a Reply