តារាគំរូ សូមកោតសរសើរ! ឆ្លៀតពេលទំនេរ កញ្ញា រ៉ូស បានយក បាយប្រអប់ និងទឹក ចែកជូនលោកតា លោកយាយ ជនពិកា និងអ្នកក្រីក្រ ប្រកបដោយក្តីពេញចិត្ត ជ្រះថ្លា…..

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា​ស្រី​ម្នាក់ និយម​ថត​រូប​សិ​​ចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ។ ហើយកន្លង​មក ក៏បានធ្វើឲ្យគេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​រូប​ភាព​ និង MV របស់គាត់ផងដែរ។ មកដល់ថ្ងៃនេះ តារារូបនេះហាក់កំពុងលេចធ្លោរយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ។

ក្រៅពីអាជីបមួយនេះ តារាស្រីស្រស់ស្អាតម្នាក់នេះ ក៏ចូលចិត្ត ធ្វើបុណ្យដាក់ទានផងដែរ ប្រកបដោយចិត្តជ្រះថ្លា កើតចេញពីទឹកចិត្តបរិសុទ្ធរបស់ខ្លួន។ជាក់ស្តែងនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នេះ កញ្ញា រ៉ូស (Rose) បានចែកទានដល់ លោកតា លោកយាយ ជនពិកា និងអ្នកក្រីក្រមួយចំនួន នៅសួនច្បារ មាត់ទន្លេ។ រ៉ូស បានបញ្ជាក់សារខ្លីបន្ថែមថា៖ “ខ្ញុំមិនម៉ែនកូនអ្នកមានទេ តែខ្ញុំចូលចិត្តធ្វើបុណ្យ ចែកទាន មានបាយប្រអប់ និងទឹក និងជួយការងារសង្គម សូមជូនផលបុណ្យដល់ម៉ាក់ និងប៉ា ហើយកូនសូមផ្សងកើតជាកូនម៉ាក់គ្រប់គ្រប់ជាតិ។ ពីកូនrose”៕

Leave a Reply