ចេះស៊ីអារម្មណ៍ទៀត!!លោកខេមរៈ សិរីមន្ត MVក្រៅឆាកមួយនេះពិតជាមិនធម្មតានោះទេ តួស្រីស្អាតណាស់តែដើរតួជាខ្ទើយចង់ធ្វើស៊ីលោកខេមរៈសិរីមន្ត….(មានវីដេអូ)

រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងកាន់តែខិតជិតចូលមកដល់មែនទែនហើយ ដូច្នេះគ្រប់ផលិតកម្មទាំងអស់ ទាំងផលិតកម្មតូច ផលិតកម្មធំ នៅក្នុងស្រុកខ្មែររបស់យើង កំពុងតែញាប់ដៃញាប់ជើង ក្នុងការផលិតបទចម្រៀងថ្មីៗចេញអោយទាន់រដូវកាលចូលឆ្នាំមកដល់។

ក្នុងចំណោមផលិតកម្មទាំងអស់នោះក៏មានផលិតកម្មហង្សមាសដែលជាផលិតកម្មដ៏បំផុតនៅក្នុងប្រទេសរបស់យើង កំពុងតែត្រៀមចេញបទចម្រៀងថ្មីៗបន្តទៀត ដើម្បីអោយទាន់រដូវកាលចូលឆ្នាំថ្មីមកដល់ដែរ បើយឺតយ៉ាវនោះនឹងចេញបទចម្រៀងមិនទាន់ឡើយដោយសារផលិតកម្មនេះមានអ្នកចម្រៀងកុងត្រាច្រើនខ្លាំងណាស់រហូតទៅដល់រាប់រយនាក់ឯណោះ បើចេញយឺតនឹងមិនទាន់នោះទេ។

ស្របពេលដែលផលិតកម្មហង្សមាសកំពុងតែមមាញឹកក្នុងការផលិតMVបទចម្រៀងចូលឆ្នាំ ស្រាប់តែមានវីដេអូឈុតក្រៅឆាកដ៏គួរអោយទាក់ទាញមួយរបស់លោក ខេមរៈសិរីមន្ត ត្រូវបានបង្ហោះនៅលើឆាណែលមួយឈ្មោះ Bro Skyដោយម្ចាស់ឆាណែលយូធូបនេះមិនបានរៀបរាប់អ្វីច្រើននោះទេគាត់គ្រាន់តែដាក់ចំណង់ជើងថា ខេមរៈ សិរីមន្ត ចាញ់បោកនារី Gay((ខ្ទើយ)។

មានមហាជនអ្នកប្រើប្រាស់បណ្ដាញយូធូបជាច្រើននាក់សួរម្ចាស់ឆាណែលនោះថា តើMV ក្រៅឆាកនេះស្ថិតនៅក្នុងបទចម្រៀងអ្វី?ក៏ប៉ុន្តែម្ចាស់ឆាណែលខាងលើមិនបានបង្ហើបនោះទេ ទុកអោយមហាជនឆ្ងល់។ដូច្នេះយើងទាំងអស់គ្នាមានតែរង់ចាំមើលទេ ថាតើMV ក្រៅឆាករបស់លោក ខេមរៈសិរីមន្តមួយបទនេះស្ថិតនៅក្នុងបទចម្រៀងអ្វីទៅ ពេលចេញជាផ្លូវការ?

សូមបញ្ជាក់បន្តិចចុះកុំអោយពុកម៉ែបងប្អូនយល់ច្រលំ តួស្រីនៅក្នុងMV ក្រៅឆាករបស់លោកខេមរៈសិរីមន្តនេះ បើតាមការបញ្ជាក់របស់អ្នកស្គាល់នាងបានបញ្ចេញមតិថានាងមិនមែនជាខ្ទើយនោះទេគឺជាស្រី តែឈុតឆាកMV នោះតម្រូវអោយនាងដើរតួជាខ្ទើយ។ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply