នារីវ័យក្មេងម្នាក់ បើករថយន្តប្រជែងជាមួយអ្នកជិះម៉ូតូដែលនៅពីមុខ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍…(មានវីដេអូ)

កណ្តាល៖នារីម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបើករថយន្តតែម្នាក់ឯងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកទំនិញចំពីមុខ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ក្នុង ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច អះអាងថា នារីរងគ្រោះឈ្មោះតាក់ រតនា អាយុ២៣ឆ្នាំ មានទីលំនៅភូមិសែនសុខទី១ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក LEXUS RX 300
ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AT-4843 បុកគ្នាជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនធំពាក់ផ្លាកលេខ បាត់ដំបង 3A-1870 បើកបរដោយឈ្មោះកុយ ធា ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូនិកន្ទួតប្រ៉ោង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

មុនពេលគ្រោះកើតហេតុ នារីរងគ្រោះបើកបររថយន្ត តែម្នាក់ឯងក្នុងល្បឿនលឿនទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ចំណែករថយន្តដឹកទំនិញធុនធំបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ពោលគឺទិសដៅផ្ទុយគ្នា ។

ពេលមកចំណុចកើតហេតុ អ្នកបើកបរថយន្ត LEXUS បើកប្រជែងអ្នកជិះម៉ូតូដែលនៅពីមុខ ហើយចូលទៅចំណែកផ្លូវម្ខាងទៀតបណ្តាលអោយបុកគ្នាជាមួយរថយន្តដឹកទំនិញចំពីមុខពេញទំហឹងតែម្តង ៕

ដោយឡែកយោងតាមគណនីហ្វេសប៊ុក Mss Roth បានបង្ហោះថា៖ «ពេលខ្លះយេីងចាកចេញពីរគេ តែយេីងមិនដឹងទេថាយេីងចាកចេញពីរគេរឺគេចាកចេញពីរយេីង មានឱកាសធ្វេីល្អជាមួយគ្នាអោយច្រេីន រស់នៅជាមួយគ្នាត្រូវមានភាពស្មោះត្រង់😞 សូមអោយជាតិណាៗអោយឯងមានក្តីសុខ នឹងជួបមនុស្សដែលច្បាស់លាស់កុំអោយដូចជាតិនេះទៀត😓 Good bye my best friends »។


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply